
ការបន្តរុលទៅមុខរបស់រុស្ស៊ីចូលទៅក្នុងទីក្រុងខាគីវកាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យអាជ្ញាធរអ៊ុយ ក្រែនជម្លៀសអ្នកស្រុកជិត ៦.000នាក់ ចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅទីនោះ។
អភិបាលក្រុងខាគីវ លោក Oleh Syniehubov បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា កងទ័ពរុស្ស៊ីកំពុង «រុលទៅមុខពីទីតាំងឈរជើងជាច្រើន»ដែលដឹកនាំរដ្ឋាភិបាលរបស់លោក ក្នុងការជម្លៀសជនស៊ីវិលចំនួន ៥.៧00នាក់។
លោក Syniehubov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News ដោយចង្អុលទៅកង្វះជំនួយរបស់លោកខាងលិចថា៖«យើងបាននិងកំពុងធ្វើប្រតិបត្តិការការពារសម្រាប់រយៈពេល ៦ខែដោយរង់ចាំការផ្គត់ផ្គង់ថ្មី។ «សត្រូវលើសយើងលើគ្រឿងសព្វាវុធ មិនមែនគុណភាពទេ ប៉ុន្តែបរិមាណលើសយើង»។
«យើងមានអង្គភាពយោធាខ្លះរបស់យើងចេញ។ យើងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង នៅក្នុងតំបន់នេះផងដែរ។ ដូច្នេះ ខ្ញុំសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្ន កំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងពេញលេញ»។
លោក Syniehubov បាននិយាយថា៖«ខ្សែត្រៀមជួរមុខ កំពុងរីកកាន់តែធំ ជាមួយនឹងកងទ័ពរុស្ស៊ីដែលកំពុងរុលទៅមុខពីទីតាំងឈរជើងជាច្រើន» ប៉ុន្តែបានអះអាងថា ការការពាររបស់អ៊ុយក្រែន កំពុងទប់ ទល់។
កងទ័ពអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានដាក់ពង្រាយកងវរសេនាតូចចំនួន៥ ដោយជោគជ័យ ប៉ុន្តែបានអះអាងថា ខ្លួនបានសម្លាប់ទាហានរុស្ស៊ីជាង ១០០នាក់ ខណៈដែលពួកគេ បានប្រឹងប្រែង ដើម្បី ដណ្តើមកាន់កាប់ទីក្រុង Vovchansk នៅតាមបណ្តោយព្រំដែន និងនៅជិតទីក្រុងខាគីវ ដែលជាទីក្រុងធំទី២ របស់អ៊ុយក្រែន។