ការប្រើ Facebook ប្រហែលជាជួយលោក Trump ជាមួយអ្នកបោះឆ្នោតមួយចំនួន ក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០២០

2024/05/14 11:50:35 pm        170

ការប្រើប្រាស់បណ្ដាញសង្គម Facebook នៅក្នុងរយៈពេលមុនដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ អាចនឹងបង្កើនឱកាសដល់នរណាម្នាក់បោះឆ្នោតឲ្យលោក Donald Trump។ នេះបើតាមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ នៅក្នុងការសិក្សាមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ (ទី១៣ ខែឧសភា) ក្នុងរបាយការណ៍ទិនានុប្បវត្តិសិក្សារបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ (PNAS)។

ជាផ្នែកមួយនៃការសិក្សានេះ អ្នកស្រាវជ្រាវបានស្នើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ជិត ១៩.៩០០នាក់ និង Instagram ១៥.៦០០នាក់ ឈប់ប្រើប្រាស់វេទិកានេះ នៅមុនការបោះឆ្នោតឆ្នាំ២០២០។

អ្នកនិពន្ធដែលដឹកនាំដោយសាស្ត្រាចារ្យសាកលវិទ្យាល័យ Stanford លោក Hunt Allcott និងលោក Matthew Gentzkow បានរកឃើញភស្តុតាងមួយចំនួន ដែលបង្ហាញថា អ្នកដែលប្រើប្រាស់បណ្ដាញ Facebook ប្រហែលជាទំនងជាបោះឆ្នោតឲ្យ Trump។ អ្នកនិពន្ធទាំងនោះបានកត់សម្គាល់ថា ការរកឃើញរបស់ពួកគេ បានខ្វះខាត «តែបន្តិច» ក្នុងការក្លាយជាស្ថិតិដ៏សំខាន់។ លោកសាស្រ្តាចារ្យ Gentzkow បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដូច្នេះ យើងត្រូវចាត់ទុកវាជាចំណែកដ៏តូចមួយប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើវាជាការពិត វាក៏ធំល្មមដែលវាអាចប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតយ៉ាងជិតស្និទ្ធ»។

របាយការណ៍នេះតំណាងឲ្យភស្តុតាងដ៏ធំបំផុត រហូតមកដល់បច្ចុប្បន្ននេះ ពាក់ព័ន្ធនឹងតួនាទីនៃការចូលទៅប្រើប្រាស់ Facebook និង Instagram ក្នុងការបង្កើតគំនិត និងចំណេះដឹងផ្នែកនយោបាយ នៅមុនការបោះឆ្នោតប្រធានាធិបតី។ វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវដ៏ទូលំទូលាយមួយ ដែលមានគោលបំណងសិក្សាពីផលប៉ះពាល់របស់បណ្ដាញសង្គមលើលទ្ធិប្រជាធិបតេយ្យ។

អ្នកស្រាវជ្រាវបានប្រយ័ត្នប្រយែង ក្នុងការចង្អុលបង្ហាញនៅក្នុងការសិក្សាចុងក្រោយបង្អស់ ដែលការរកឃើញ គឺជាក់លាក់ចំពោះអ្នកប្រើប្រាស់ដែលត្រូវបានសិក្សា ប៉ុន្តែពួកគេបាននិយាយថា លទ្ធផលគឺស្របនឹងមតិទូទៅ ដែលថា យុទ្ធនាការរបស់លោក Trump ប្រើប្រាស់ Facebook កាន់តែមានប្រសិទ្ធភាពជាងយុទ្ធនាការរបស់លោក Joe Biden។ របាយការណ៍នេះកើតមានឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក Biden និងលោក Trump នឹងត្រូវប្រឈមមុខគ្នាម្តងទៀត នៅក្នុងការបោះឆ្នោតខែវិច្ឆិកា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        9
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm