EU សន្យាបន្តពង្រឹងទំនាក់ទំនងជាមួយកម្ពុជាដើម្បីជួយដល់សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំជាងនេះ

2024/05/15 06:56:35 pm        262

ក្នុងជំនួបជាមួយសម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) សន្យាបន្តពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ដើម្បីជួយដល់សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំជាងនេះ។

ការសន្យារបស់ឯកឧត្តម ទ្រីសម៉ាន់ អ៊ីហ្គោរ៍ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុង​ឱកាស​សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អនុញ្ញាតទទួល​ជួប​សវនាការ​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន ក៏ដូច​ជា​រដ្ឋាភិបាល​របស់​ប្រទេសសមាជិកសហភាពអឺរ៉ុបទាំងមូល ដែលតែងតែបាន​ជួយជ្រោមជ្រែង​ក្នុង​ដំណើរ​ការ​កសាង​ស្តារសន្តិភាព និងកាអភិវឌ្ឍន៍នៅកម្ពុជាតាំងពីទស្សវត្សន៍ឆ្នាំ១៩៩០។ លើសពីនោះ សហភាពអឺរ៉ុប បានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជា​ក្នុងថ្នាក់​តំបន់ជាសមាជិកអាស៊ាន រួមទាំងក្នុង​ឋានៈជាសមាជិក​លើកិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយជាដើម។

ឆ្លៀតក្នុងឱកាសនេះ ភាគីទាំងពីរ បានពិភាក្សា និងបានបញ្ជាក់ពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុបដែលបានដំណើរការទៅរយៈពេលជាច្រើនទស្សវត្សន៍មកហើយ ដោយ​ពេល​ក្នុង​ដំណាក់កាលដំបូងសហភាពអឺរ៉ុបបានជួយកម្ពុជាទៅលើដំណើរការស្តារ ការកំណែ​ទម្រង់​អភិបាល​កិច្ច​​ទៅលើវិស័យជាច្រើន រួមមាន វិស័យអប់រំ វិស័យសុខាភិបាល ជាពិសេស​ផ្តោត​ទៅ​លើ​វិស័យ​បៃតង សំដៅការអភិវឌ្ឍន៍ឱ្យមានភាពធន់ រឹងមាំ និងប្រកបដោយចីរភាព ដែលវិស័យ​ទាំងអស់​នេះ​ជាស្នូលដល់កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរ។

ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏មានការពិភាក្សាទៅការងារសិទ្ធិមនុស្ស ដំណើរការលទ្ធិ​ប្រជាធិប​តេយ្យ ដោយសារក្នុងពេលកាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជា​បាន​ដំណើរ​ការ​រៀបចំ​បោះឆ្នោត​ត្រឹម​ត្រូវ​ទៅតាមលទ្ធិប្រជាធិបតេយ្យ ហើយចំនួនប្រជាពលរដ្ឋចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់ ដែល​ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាល​ទី៧ ដែលនេះសបញ្ជាក់ថា ដំណើរការបោះឆ្នោតឈរលើវិថីមួយដ៏ត្រឹមត្រូវ និង​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រជាជនកម្ពុជាបានផ្ទេរពីការដឹករបស់អ្នកជំនាន់មិនទៅអ្នកជំនាន់ថ្មី ប្រកបដោយភាព​ស្វាហាប់ និងមានឆន្ទះច្បាស់លាស់ក្នុងវិស័យនយោបាយ ក្នុងគោល​ដៅ​បន្ត​សហការ​ឱ្យ​បាន​ថែម​ទៀត​ជា​មួយ​សហភាពអឺរ៉ុប។

យ៉ាងណាមិញ ក្នុងជំនួបនៅថ្ងៃនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​បន្ថែម​ទៀតរវាងរដ្ឋាភិបាលសហភាពអឺរ៉ុបជាមួយរដ្ឋសភាកម្ពុជា ជាពិសេសប្រជាជន​កម្ពុជា​ជាមួយ​ប្រជាជននៅទ្វីបអឺរ៉ុប ក្នុងគោលដៅតភ្ជាប់រវាងតំបន់អាស៊ាន ជាមួយអឺរ៉ុបឱ្យមានភាពរឹងមាំ និងមានចំនួនប្រជាជនកាន់តែច្រើន ហើយក៏ជាដៃគូសេដ្ឋកិច្ចកាន់តែរីកចម្រើនជាងមុន៕

អត្ថបទ សេក ឧត្តម

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        80
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        77
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm