កម្ពុជាប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ៖ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»

2024/05/15 07:05:24 pm        277

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤នេះ បាន​រៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ «គ្រួសារ​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា គ្រួសារ​ជា​កោសិកា​មួយ​ដ៏សំខាន់ ជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និង​សុខុមាលភាពល្អ ដែលជាទ្រព្យសកម្ម ដើម្បីបន្តរក្សាបានសុខសន្តិភាព និងបង្កើនតម្លៃ សេដ្ឋកិច្ច លើក​តម្លៃវប្បធម៌ បង្កើតគំនិតថ្មីៗ សំដៅឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោលដៅ​ចីរភាព​រយៈពេល​វែង​ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែឧសភា ជា​ទិវា​អន្តរជាតិស្តីពីគ្រួសារ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលជានិច្ចកាល តែង​តែ​ទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកា​សង្គម​ដ៏​មាន​សារសំខាន់​ក្នុង​ការអប់រំ​សីលធម៌​ចរិយាធម៌ ដល់សមាជិកគ្រួសារ ដើម្បីក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។

ឯកឧត្តមលើកឡើងដែរថា ជាការគិតគូពីសំណាក់រាជរដ្ឋាភិបាល កន្លងទៅពិសេស​កំឡុង​ពេល​រាត​ត្បាត​នៃ​កូវីដ-១៩ ក៏ដូចជាបច្ចុប្បន្ន រាជរដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត​កម្ម​វិធី​ជំនួយ​សង្គម​ជា​ច្រើន​បន្ត​បន្ទាប់​។ គោលដៅសំខាន់គឺ ស្ដារជីវភាព​របស់​ប្រជាជន​ទូទៅជា​ពិសេស​ប្រជាជន​ដែល​រងគ្រោះ និង​ងាយរងគ្រោះ និងប្រជាជនក្រីក្រ។ ជាក់ស្ដែងក្នុងខែ មេសា ឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាល បាន​អនុវត្តកម្មវិធីជំនួយសង្គមថ្មី គឺកម្មវិធី «កញ្ចប់គ្រួសារ»។ ឯកឧត្តមបញ្ជាក់ថា កម្មវិធី​ជាតិ​ជំនួយ​សង្គម​ទាំងនេះ បានស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​នូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាព រស់​នៅ​របស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និង​និន្នាការ នយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm