ក្រុម​បាល់បោះ​អាមេរិក​ឈ្នះ​អេ​ស្ប៉ា​ញ​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​

2021/08/04 05:48:12 pm        132

​បាល់បោះ៖ ​ក្រុម​បាល់បោះ​សហរដ្ឋអាមេរិក ​បាន​យកឈ្នះ​ក្រុម​អេ​ស្ប៉ា​ញ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ៤លើក​ជាប់​គ្នា ​ដើម្បី​ឡើង​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​។ ​​អេ​ស្ប៉ា​ញ​បាន​នាំមុខ​ការប្រកួត​នេះ​នៅ​វគ្គ​ទី២ ពិន្ទុ ៤០ ទល់នឹង ២៩ ក្នុងនោះ​កីឡាករ Ricky Rubio របស់​ក្រុម Minnesota នៅ​ក្របខណ្ឌ NBA រកបាន ១១ពិន្ទុ​ម្នាក់ឯង​។

​​តែ​ក្រុម​ការពារ​ជើងឯក​អាមេរិក បាន​វាយបក​វិញ​ដូច​ទឹកបាក់​ទំនប់​រហូត​តាម​ស្មើ​វិញ ៤៣-៤៣ វិញ​ត្រឹម​ពាក់​កណ្តាលផ្លូវ និង​ចាប់ផ្តើម​គ្រប់គ្រង​ការប្រកួត​ចាប់ពី​វគ្គ​ទី៣ ទៅ​។ ​​Kevin Durant ជាថ្មី​ម្តងទៀត​គឺជា​អ្នក​រកបាន​ច្រើន​ពិន្ទុ​ជាងគេ​ដល់ ២៩ពិន្ទុ​ឱ្យ​អាមេរិក​យកឈ្នះ​លទ្ធផល​សរុប ៩៥-៨១ តែ​ក្រុម​អេ​ស្ប៉ា​ញ​ដែល​ចាញ់​នោះ​កីឡាករ Ricky Rubio រកបាន​ដល់​ទៅ ៣៨ពិន្ទុ​។ ជ័យជំនះ​នេះ​ធ្វើឱ្យ​អាមេរិក​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ​ជួប​ជាមួយ​អូស្ត្រាលី​ដែល​យកឈ្នះអា​ហ្ស​ង់​ទីន ៩៧-៥៩​។

​​កីឡាករ​របស់​ក្រុម San Antonio Spurs, Patrick Mills ជា​អ្នក​រកបាន​ច្រើន​ពិន្ទុ​ជាងគេ ១៨ពិន្ទុ​ក្នុង​ជ័យជំនះ​នេះ​។ ​​សូមបញ្ជាក់ថា ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់បោះ​នៅ​អូឡាំពិក ​មានតែ​អាមេរិក​ទេ​ឈ្នះ​មេដាយមាស​ច្រើនជាងគេ​សរុប ១៤លើក​តាំងពី​អូឡាំពិក​ដំបូង​នៅ​ឆ្នាំ១៩៣៦​។ ​​តាំងពី​អតីត​សហភាពសូវៀត​ឈ្នះ​មេដាយមាស​នៅ​ឆ្នាំ១៩៨៤ អាមេរិក​បានឈ្នះ​មេដាយមាស ៣ព្រឹត្តិការណ៍​ជាប់​គ្នា​ មុនពេល​អា​ហ្ស​ង់​ទីន​ឈ្នះ​ម្តង​នៅ​ឆ្នាំ២០០៤ នៅ​ទីក្រុង​អា​តែ​ន​ប្រទេស​ក្រិ​ក បន្ទាប់មក​អាមេរិក​ឈ្នះ​មេដាយមាស ៣ព្រឹត្តិការណ៍​ជាប់​គ្នា​ទៀត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm