សហរដ្ឋអាមេរិក ពិចារណាបញ្ជូនអាគុយមីស៊ីល Patriot មួយផ្សេងទៀតទៅអ៊ុយក្រែន

2024/05/15 10:23:46 pm        279

រដ្ឋបាលលោក Joe Biden កំពុងធ្វើការដើម្បីបញ្ជូនអាគុយរបស់ប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមការឲ្យដឹងពីបុគ្គលដែលដឹងពីបញ្ហានេះ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប្រឹងប្រែងជួយបំពេញតាមតម្រូវការរបស់ប្រទេសនេះ ក្នុងការពង្រឹងការការពារដែនអាកាសបន្ថែមទៀត ដើម្បីទប់ទល់នឹងការវាយលុករបស់រុស្ស៊ីដែលមានកាន់តែខ្លាំងឡើងៗ។

បើយោងតាមបុគ្គលដែលសុំមិនបញ្ចេញអត្តសញ្ញាណ នៅពេលពិភាក្សាអំពីការពិចារណាឯកជននេះ បានឲ្យដឹងថា អាមេរិកកំពុងស្វែងរកការបញ្ជូនអាគុយតែមួយគ្រាប់គត់ រួមជាមួយរ៉ាដា។ ជាមួយគ្នានេះ បុគ្គលនោះបានប្រាប់ទៀតថា សម្ព័ន្ធមិត្តអ៊ឺរ៉ុបរបស់អ៊ុយក្រែន ក៏កំពុងធ្វើការលើផែនការ ក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៅកាន់ទីក្រុងគីវ ពីកន្លែងស្តុករបស់ពួកគេផងដែរ។

ក្នុងសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងគីវ Kyiv ថា ប្រទេសរបស់លោកត្រូវការប្រព័ន្ធ Patriot ចំនួន២ សម្រាប់ទីក្រុង Kharkiv តែមួយប៉ុណ្ណោះ ដែលទីនេះជាទីតាំងនៃការវាយលុកថ្មីរបស់រុស្ស៊ី។

ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន និងមន្ទីរបញ្ចកោណ មិនបានធ្វើការអត្ថាធិប្បាយអ្វីឡើយ ភ្លាមៗនេះ។ រដ្ឋាភិបាល Zelensky បានអំពាវនាវដល់សម្ព័ន្ធមិត្តមួយចំនួននូវថវិកាចំនួន ១ពាន់លានដុល្លារអាមេរិក សម្រាប់អាគុយរបស់ប្រព័ន្ធមីស៊ីល Patriot និងប្រព័ន្ធការពារអាកាសផ្សេងទៀត។

នៅឆ្នាំ២០២២ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុងបញ្ជូនអាគុយ Patriot ១គ្រាប់ និងបានបន្តផ្គត់ផ្គង់មីស៊ីលជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់នូវអ្វីដែលគេជឿថា ជាប្រព័ន្ធ ២ផ្សេងទៀត នៅក្នុងប្រទេសផងដែរ។ ក្នុងខែមេសា ប្រទេសអាល្លឺម៉ង់បានប្តេជ្ញាបញ្ជូនប្រព័ន្ធ Patriot មួយផ្សេងទៀតទៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm