អ្នកជំនាញ UN៖ កូរ៉េខាងជើងបានសម្អាតប្រាក់ ១៤៧លានដុល្លារ តាមរយៈការលួចរូបិយប័ណ្ណគ្រីបតូ កាលពីខែមីនា

2024/05/15 10:27:04 pm        285

កូរ៉េខាងជើងបានសម្អាតប្រាក់កខ្វក់ចំនួន ១៤៧,៥លានដុល្លារ តាមរយៈវេទិការូបិយប័ណ្ណនិម្មិត Tornado Cash នៅក្នុងខែមីនា បន្ទាប់ពីបានលួចពីការដោះដូររូបិយប័ណ្ណគ្រីបតូ ក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការងារសម្ងាត់ពីអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ដែលសារព័ត៌មាន Reuters បានឃើញ កាលពីថ្ងៃអង្គារ (ទី១៤ ខែឧសភា)។

នៅក្នុងឯកសារមួយដែលបានដាក់ជូន កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក ក្រុមអ្នកឃ្លាំមើលបានប្រាប់គណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ពួកគេបានធ្វើការស៊ើបអង្កេត ៩៧ករណីដែលត្រូវបានសង្ស័យថា ជាការវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើងលើក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ ចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២៤ ដែលមានតម្លៃប្រហែល ៣,៦ពាន់លានដុល្លារ។

ដោយដកស្រង់ព័ត៌មានពីក្រុមហ៊ុនវិភាគគ្រីបតូ PeckShield និងក្រុមហ៊ុនស្រាវជ្រាវប្លុកឆេន Elliptic អ្នកឃ្លាំមើលបានប្រាប់គណៈកម្មាធិការថា ទាំងនោះរាប់បញ្ចូលទាំងការវាយប្រហារនៅចុងឆ្នាំ២០២៣ ដែលទឹកប្រាក់ ១៤៧,៥លានដុល្លារ ត្រូវបានលួចពីការដោះដូររូបិយប័ណ្ណគ្រីបតូ មុនពេលសម្អាតប្រាក់នោះ ក្នុងខែមីនា ឆ្នាំ២០២៤។

ក្រុមអ្នកឃ្លាំមើលបាននិយាយថា យោងទៅតាមរដ្ឋជាសមាជិករបស់ UN និងក្រុមហ៊ុនឯកជន បានឲ្យដឹងថា បុគ្គលិកផ្នែកព័ត៌មានវិទ្យារបស់កូរ៉េខាងជើងដែលកំពុងប្រតិបត្តិការនៅបរទេសបង្កើត «ប្រាក់ចំណូលយ៉ាងច្រើនមហាសាលសម្រាប់ប្រទេសរបស់ពួកគេ»។

គួរបញ្ជាក់ថា ដោយត្រូវបានគេស្គាល់ជាផ្លូវការថា ជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ UN ចាប់តាំងពីឆ្នាំ២០០៦ ហើយវិធានការទាំងនោះ ត្រូវបានពង្រឹងក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងគោលបំណងកាត់បន្ថយមូលនិធិ សម្រាប់កម្មវិធីមីស៊ីលបាលីស្ទិក និងនុយក្លេអ៊ែររបស់ប្រទេសនេះ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ បេសកកម្មរបស់កូរ៉េខាងជើងប្រចាំនៅ UN ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm