មន្ត្រី៖ រុស្សីបានវាយបកទៅលើការវាយប្រហារផ្លូវអាកាសដ៏ធំរបស់អ៊ុយក្រែន នៅទីក្រុង Sevastopol

2024/05/15 10:32:19 pm        250

លោក Mikhail Razvozhayev អភិបាលនៃតំបន់កំពង់ផែគ្រីម៉េដែលតែងតាំងដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងទ័ពអាកាសរុស្ស៊ី បានវាយលុកការវាយប្រហារតាមអាកាស «ដ៏ធំ» របស់អ៊ុយក្រែនលើទីក្រុង Sevastopol ទោះបីជាមានបំណែកពីមីស៊ីលមួយគ្រាប់ បានធ្លាក់ទៅលើតំបន់លំនៅឋាន ក៏ដោយ។

លោក Razvozhayev បាននិយាយនៅលើបណ្តាញផ្ញើសារ Telegram របស់ខ្លួនថា នេះបើតាមព័ត៌មានបឋម ពុំមានអ្នករងរបួសទេ។ លោកបានបន្ថែមថា៖«វត្ថុនៅលើអាកាសជាច្រើន» ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅលើសមុទ្រខ្មៅ នៅពេលពេញយប់។

ទំហំនៃការវាយប្រហារ និងទំហំនៃការខូចខាត មិនត្រូវបានគេដឹងភ្លាមៗទេ។ រុស្ស៊ី បានបញ្ចូលគ្រីម៉េពីអ៊ុយក្រែនជាឧបសម្ព័ន្ធរបស់ខ្លួន កាលពី១០ឆ្នាំមុន ក្នុងចំណាត់ការមួយដែលបានថ្កោលទោសយ៉ាងទូលំទូលាយដោយសម្ព័ន្ធមិត្តលោកខាងលិចរបស់ក្រុងគីវ។

សារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់របាយការណ៍របស់លោក Razvozhayev ដោយឯករាជ្យបានទេ ហើយក៏ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនដែរ។

ទាំងអ៊ុយក្រែន និងរុស្ស៊ី បាននិយាយថា ពួកគេមិនកំណត់គោលដៅជនស៊ីវិល នៅក្នុងសង្គ្រាមដែលបានផ្ទុះឡើង នៅពេលដែលរុស្ស៊ី បានឈ្លានពានប្រទេសជិតខាងតូចជាងរបស់ខ្លួន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលទីក្រុងមូស្គូ បានហៅថា ជា «ប្រតិបត្តិការយោធាពិសេស»។

សង្គ្រាមនេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ ជម្លៀសរាប់លាននាក់ និងបានប្រែក្លាយទីក្រុងជាច្រើនរបស់ អ៊ុយក្រែន ឲ្យទៅជាគំនរបាក់បែក។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm