មនុស្ស​ ៤​នាក់​ស្លាប់ ខណៈ​ក្រុម​ខ្មាន់កាំភ្លើង​វាយ​ប្រហារ​គេហដ្ឋាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្នុង​រដ្ឋធានី​កា​ប៊ុល​

2021/08/04 05:59:38 pm        550

​អាហ្វហ្គានីស្ថាន៖ មនុស្ស​ ៤​នាក់​ស្លាប់​បន្ទាប់ពី​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​វាយប្រហារ​គេហដ្ឋាន ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាហ្វហ្គានីស្ថាន​។​ លោក Bismillah Khan Mohammadi មិន​នៅផ្ទះ​ទេ​កាលពី​ថ្ងៃ​អង្គារ​ ខណៈ​ដែល​ក្រុម​ខ្មាន់កាំភ្លើង​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ ហើយ​បាន​បាញ់​ជាច្រើន​គ្រាប់​នៅ​ក្បែរ​តំបន់​បៃតង​ ដែល​មានការ​យាមកាម​រឹងមាំ​របស់​រដ្ឋធានី​កា​ប៊ុល​។

​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព​ ហើយ​ក្រុម​ខ្មាន់​វាយប្រហារ​ត្រូវ​បាន​សម្លាប់​។​ ការវាយប្រហារ​នេះ​កើតឡើង ​ស្រប​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​ នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​ដទៃ​ទៀត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​ជាបន្ទាន់​។​ ក្រុម​មន្ត្រី​សន្តិសុខ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា​ មនុស្ស ៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយប្រហារ​នេះ​ ខណៈ​ដែល​អង្គ​ការ​​សង្គ្រោះ​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រ​អ៊ីតាលី​បាន​បញ្ជាក់​ថា ​មនុស្ស ១១​នាក់​ដែល​បាន​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​រដ្ឋធានី​កា​ប៊ុល រួម​ជាមួយ​សាកសព​មនុស្ស ៤​នាក់​ដែល​បាន​ស្លាប់​។ ​របាយការណ៍​នានា​និយាយ​ថា​ ខ្មាន់កាំភ្លើង​ទាំង​ ៤​នាក់​ក៏​ត្រូវ​បាន​សម្លាប់​ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        8
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm