អ្នកជំនាញបានព្រមានថា ទឹកជំនន់នៅប្រេស៊ីល នឹងប្រើពេលច្រើនសប្តាហ៍ ទម្រាំស្រកអស់

2024/05/16 03:37:20 am        421

បណ្ដាអ្នកជំនាញបានព្រមានថា រដ្ឋធានីរបស់រដ្ឋនៅចុងភាគខាងត្បូងរបស់ប្រទេសប្រេស៊ីល អាចនឹងទទួលរងនូវទឹកជំនន់ធ្ងន់ធ្ងរ ក្នុងរយៈពេលជាច្រើនសប្តាហ៍ខាងមុខទៀត ដោយបានបង្កើនការលំបាក់ដល់មនុស្សកន្លះលាននាក់ដែលត្រូវបង្ខំចិត្តបោះបង់ចោលលំនៅឋានដោយសារទឹកជន់លិច។

សេវាអាកាសធាតុជាតិ INMET បានរាយការណ៍ថា ផ្នែកជាច្រើននៃរដ្ឋ Rio Grande do Sul បានជួបប្រទះនឹងកម្រិតទឹកភ្លៀងច្រើនជាង ៦៣០មីលីម៉ែត្រ មកទល់ពេលនេះក្នុងខែនេះ ពោលគឺច្រើនជាងកម្រិតទឹកភ្លៀងជាមធ្យមនៅទីក្រុងឡុងដ្រ៍របស់ប្រទេសអង់គ្លេស រយៈពេល ១ឆ្នាំ។

កម្រិតទឹករបស់បឹង Guaiba ដែលបានហូរបំបាក់ច្រាំងទន្លេ រហូតបង្កជាទឹកជំនន់នៅរដ្ឋ Porto Alegre បានឡើងខ្ពស់ម្តងទៀតក្នុងសប្តាហ៍នេះ ដល់កម្ពស់ ៥,២២ម៉ែត្រ ដោយឡើងលើសយ៉ាងច្រើនពីកម្រិតទឹកជំនន់ ៣,០ម៉ែត្រ និងឡើងជិតដល់កំណត់ត្រាកាលពីសប្តាហ៍មុន ដែលមានកម្ពស់ ៥,៣៣ម៉ែត្រ។

អ្នកឧតុនិយម និងវិស្វករនៅសាកលវិទ្យាល័យ Federal University of Rio Grande do Sul (UFRGS) បាននិយាយថា កម្រិតទឹកអាចថេរ ឬបន្តឡើងខ្ពស់ ប្រសិនបើមានភ្លៀងម្តងទៀត។ ពួកគេបានប្រាប់ថា វាអាចចំណាយពេលយ៉ាងហោចណាស់ ១ខែ ទម្រាំទឹកស្រកដល់កម្រិតក្រោមទឹកជំនន់ ដោយផ្អែកលើការប្រៀបធៀបកាលពីពេលមុន។

គួរបញ្ជាក់ថា ទឹកជំនន់បានបំផ្លិចបំផ្លាញទីក្រុងរាប់សិប រាប់តាំងក្នុងទីក្រុង Porto Alegre ជាកន្លែងដែលទីប្រជុំជននៅតែត្រូវលិចលង់ក្រោមទឹកជំនន់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៨នាក់ និងបណ្ដាលឲ្យ ២៤នាក់ នៅតែបាត់ខ្លួន។ មន្ត្រីរដ្ឋបាននិយាយថា លំនៅឋានជាង ២៦៧.០០០ខ្នង នៅតែគ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្ស ១៥៩.០០០នាក់ គ្មានលទ្ធភាពប្រើប្រាស់ទឹកបាន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm