រដ្ឋមន្ត្រីការបរទេស៖ អៀរឡង់នឹងទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន «ខែនេះ»

2024/05/16 03:53:15 am        308

រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Micheal Martin នៅថ្ងៃពុធ (ទី១៥ ខែឧសភា) នេះ បាននិយាយថា ប្រទេសរបស់លោក ច្បាស់ណាស់ នឹងទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន នៅចុងខែឧសភានេះ។

លោក Martin ដែលជាឧបនាយករដ្ឋមន្ត្រីអៀរឡង់ដែរនោះ បានប្រាប់ស្ថានីយវិទ្យុ Newstalk ថា៖ «យើងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនដំណាច់ខែនេះ»។

សូមបញ្ជាក់ថា កាលពីខែមីនា មេដឹកនាំនៃប្រទេសអេស្ប៉ាញ អៀរឡង់ ស្លូវេនី និងម៉ាល់តា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន។

អៀរឡង់បានប្រាប់ជាយូរមកហើយថា ខ្លួនមិនមានការជំទាស់ជាគោលការណ៍ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការទេ ប្រសិនបើវាអាចជួយដល់ដំណើរការសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា បានផ្តល់នូវកម្លាំងជំរុញថ្មី។

កាលពីសប្តាហ៍មុន ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ប្រទេសអេស្ប៉ាញ អៀរឡង់ និងស្លូវេនី គ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជានិមិត្តរូប នៅថ្ងៃទី២១ ខែឧសភា ដោយបណ្ដាប្រទេសផ្សេងទៀតអាចនឹងធ្វើតាម។ ប៉ុន្តែលោក Martin របស់អៀរឡង់ នៅថ្ងៃទី១៥ ខែឧសភានេះ បានចៀសវាងមិនលើកឡើងពីកាលបរិច្ឆេទឡើយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm