ឃាត់ខ្លួនមនុស្សជាង៥០០នាក់​ ដើម្បីអប់រំ និងពិន័យពេលអនុវត្តបំរាមគោចរ​​ក្នុងរាជធានីភ្នំពេញ​នៅយប់ថ្ងៃទី៣នេះ

2021/08/04 06:17:03 pm        571

ភ្នំពេញ ៖ កងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនមនុស្សចំនួន៥៤៨នាក់ ដើម្បីយកមកអប់រំបន្ថែម និងធ្វើការផាកពិន័យបានល្មើស​នឹង​បំរាមគោចររបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩បំប្លែង​ថ្មី delta ។

យោងតាមលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល ដែល ទូរទស្សន៍BTV ទទួលបាននាព្រឹកថ្ងៃទី៤ ខែសីហានេះ បានឲ្យដឹងថា​«លទ្ធផលអនុវត្តវិធានការច្បាប់​ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១​នេះ ៖ កាអនុវត្តវិធានការច្បាប់មានចំនួន ៣៧២ ករណី ក្នុងនោះ ដូចជា​ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៥៤៨ នាក់ ,ឃាត់យានយន្ត ចំនួន ២១៥គ្រឿង និងធ្វើការពិន័យ​ជាប្រាក់ ចំនួន ៣២លានរៀលផងដែរ»។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ​ ចាប់ផ្តើមនៃការអនុវត្តបំរាមគោចរមានរយៈពេល០៤យប់​កន្លងមក​នេះ គឺចាប់ពីយប់អធ្រាត្រថ្ងៃទី៣០ ខែ កក្កដា រហូតដល់យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ត្រូវគេ​មើលឃើញថា មានអ្នកបើយានយន្តល្មើសបំរាមគោចរមួយចំនួនត្រូវបានផាកពិន័យ ក្នុងនោះ​ម៉ូតូ០១គ្រឿង ចំនួន២០ម៉ឺនរៀល និងរថយន្ត០១គ្រឿង០១លានរៀល ដើម្បីជាការព្រមាន។រាជធានីភ្នំពេញការអនុវត្តវិធានការរដ្ឋបាលមានរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

នៅក្នុងប្រតិបត្តិការបម្រាមគោចរនេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញដល់កម្លាំងនគរបាលរាជធានីភ្នំពេញ​​ទាំងអស់​គ្រប់ពេលប្រតិបត្តិការ ត្រូវបង្កើន និងចាត់វិធានការអនុវត្តបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានី​ភ្នំពេញ​ឱ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកល្មើសបំរាមគោចរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩បំប្លែង​ថ្មី (delta) ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយមន្រ្តីខ្លួនឯងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ក្នុងពេលចុះបំពេញការងារនោះ។

ជាងនេះទៅទៀត ឯកឧត្តមឧត្តមសេនីយ៍ឯក បានព្រមានចាត់វិធានការក្តៅដោយ​នឹងចាប់វាយ​ខ្នោះភ្លាមៗ​ផងដែរ ចំពោះអ្នកល្មើសបម្រាបគោចរ ដោយគ្មានការណែនាំបន្តទៀតនោះឡើយ ជាពិសេសអ្នកផឹកស៊ីជួបជុំគ្នា និងបើកហាងផឹកស៊ីជាដើមនោះ៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        92
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm