គ.ជ.ប ស្នើអ្នកនយោបាយ និងអ្នកគាំទ្រលុបបំបាត់ការប្រឈម និងចោទប្រកាន់គ្នា​ពេលឃោសនាបោះឆ្នោត

2024/05/16 05:53:18 pm        201

ខណៈនៅថ្ងៃស្អែកនេះ គឺថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ គឺជា​ពេល​វេលា​នៃ​ការ​ឃោសនា​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់គណបក្សនយោបាយ អ្នក​នាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់អ្នកនយោបាយ និង​អ្នក​គាំទ្រ​ទាំងឡាយ ត្រូវគោរពឱ្យបាននូវច្បាប់របស់ជាតិ ច្បាប់នៃការបោះឆ្នោត និងលុប​បំបាត់​ឱ្យ​អស់​នូវ​ការ​​ប្រឈមដាក់គ្នា ការចោទប្រកាន់គ្នា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតនេះ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បាន​អំពាវ​នាវ​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ទូរ​ទស្សន៍​ BTV កាលពីថ្ងៃទី១៥ ខែឧសភានេះ ដល់អ្នកនយោបាយ និងអ្នកគាំទ្រ​លុបបំបាត់​ឱ្យ​អស់​នូវ​ការ​ប្រឈម​ដាក់គ្នា ការចោទប្រកាន់គ្នា ខណៈគ.ជ.ប ក្រៅតែពីការបង្ក​លក្ខណៈ​ដល់​គណបក្ស​នយោបាយ​ធ្វើ​សកម្ម​ភាព​ឃោសនា គ.ជ.ប ក៏ជាអ្នកដែលនៅចាំឃ្លាំមើល និងដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងឡាយ​ដែល​ពាក់​ព័ន្ធ​នឹងការធ្វើសកម្មភាពការឃោសនាបោះឆ្នោតនេះផងដែរ។

ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងថា ដើម្បីឱ្យការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការទៅដោយរលូនប្រជាធិបតេយ្យ សេរីពហុបក្ស គ្រប់គណបក្សនយោបាយ ត្រូវយល់​ឱ្យ​បាន​ច្បាស់​ថា ចាប់ពីម៉ោង៦ រហូតដល់ម៉ោង ១០ យប់ គឺជាអំឡុងពេល​នៃ​ការ​ធ្វើសកម្មភាព​នៃ​ការ​ឃោសនា​បោះឆ្នោតរបស់ខ្លួន។ ប៉ុន្ដែក៏មានម៉ោងហាម សម្រាប់ការឃោសនាផងដែរ គឺនៅចន្លោះម៉ោង ១២ ទៅដល់ម៉ោង ២ រសៀល ដែលជាពេលវេលាប្រជាពលរដ្ឋខ្មែរមានទម្លាប់សម្រាក ហើយការចាក់មេក្រូ នៅ​ក្បែមន្ទីរពេទ្យ ឬក៏នៅ​ក្បែគ្រឹះស្ថាន​សិក្សា​ក្នុង​ម៉ោង​ដែល​សិក្សា​នុសិស្ស​កំពុ​ង​រៀន​សូត្រ​ក៏​ជា​ទីតាំង​ដែល​ត្រូវ​អនុវត្ត​ឱ្យបានខ្ជាប់ខ្ជួនផងដែរ។

នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ២០២៤ គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកា​ន់ជំហរ​អព្យា​ក្រឹត​ ឥតលម្អៀងក្នុង សកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បី​ឱ្យ​គ​​ណបក្សនយោបាយ នីមួយៗអាចអនុវត្តកម្មវិធី និង​ការ​ហែក្បួន​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​ស្មើភា​ពគ្នា។ គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង​ភាគី​ពាក់​ព័ន្ធទាំងអស់ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយ​គោរព​ច្បាប់​ជា​ធរមាន ដើម្បីធ្វើយ៉ាងណាឱ្យការឃោសនាបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន ធានា​បាន​នូវ​សិទ្ធិ​របស់​គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់អ្នកបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥បានចូលរួមប្រកួតប្រជែងក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយ​ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm