មន្ដ្រីជាន់ខ្ពស់អន្តោប្រវេសន៍ ចុះជួបសំណេះសំណាល និងពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

2024/05/16 06:01:22 pm        165

បន្ទាយមានជ័យ៖ នៅថ្ងៃព្រឹកទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជុំ ផល្លា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ អមដំណើរដោយលោកឧត្ដមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន និងសហការី បានចុះបំពេញបេសកកម្មនៅ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការចុះបំពេញបេសកកម្មនេះឯកឧត្ដម ឧត្ដមសេនីយ៍ឯក និងលោកឧត្ដមសេនីយ៍ទោ រួមទាំងសហការី បានអញ្ជើញទៅត្រួតពិនិត្យភូមិសាស្ត្រ ស្លាបឆ្វេង ស្លាបស្ដាំ និងគោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍ បន្ទាប់មកជួបប្រជុំសំណេះសំណាលជាមួយមន្ត្រី នៅសាលប្រជុំស្ថានីយរថភ្លើងប៉ោយប៉ែត ។

ក្នុងកិច្ចសំណេះសំណាលឯកឧត្ដម ឧត្ដមសេនីយ៍ឯក និងលោកឧត្ដមសេនីយ៍ទោ បានពាំនាំ​នូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានមានមតិក្រើនរំលឹក​ដល់​មន្ត្រីប៉ុស្តិ៍ទាំងអស់​ត្រូវខិតខំ​បំពេញតួនាទីភារៈកិច្ចបម្រើសេវាជូនអ្នកដំណើរជាតិ-អន្តរជាតិ ​ឱ្យបានល្អប្រសើរ ប្រកប​ដោយ​ស្នាមញញឹម សុជីវធម៌ ភាព​ទន់ ភ្លន តែត្រូវហ្មត់ចត់ក្នុងការងារ ជាពិសេសត្រូវយក​ចិត្តទុកដាក់ខ្ពស់​ចំពោះមុខសញ្ញាបញ្ជីខ្មៅដែលថ្នាក់លើប្រគល់ជូន និងត្រូវប្រកាន់ភ្ជាប់នូវវិន័យ​កងកម្លាំន​គរបាលជាតិ​លេខ ៨៣៧ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ឱ្យបានខ្ជាប់ខ្ជួន និហត្រូវបង្កើនស្មារតីទទួលខុសត្រូវបន្ថែមទៀតក្នុងការសម្របសម្រួលដំណើរចូល-ចេញជូន​ពលករខ្មែរដែលទៅធ្វើការងារនៅក្រៅប្រទេស បើទោះបីជាកន្លងមកប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អនុវត្តបានល្អប្រសើរយ៉ាងណាក៏ដោយ ។

ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្ដម ឧត្ដមសេនីយ៍ឯក ​បានសម្ដែងនូវការកោតសរសើរ និងវាយ​តម្លៃខ្ពស់​ដល់​លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្រ្តីក្រោមឱវាទ​ទាំងអស់ដែលបាន​ខិតខំ​ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត​ ទាំងការសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ជា​ពិសេសជាមួយភាគីថៃ ក្នុងការអនុវត្តការងារជំនាញតាមតួនាទីភារកិច្ចបានយ៉ាងល្អ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួន ដើម្បី​ឆ្លុះបញ្ចាំង​ពីគន្លឹៈក្នុងការបញ្ជា​ដឹកនាំមន្រ្តី​ក្រោម​ឱវាទប្រកបដោយស្ថេរភាព ​និងប្រសិទ្ធិភាពខ្ពស់ ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        176
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        153
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm