អាជ្ញាធរខេត្តបន្ទាយមានជ័យ​ ដាក់បទបញ្ជាឲ្យកម្លាំងឈរជើង​តាមបន្ទាត់ព្រំដែនទប់ស្កាត់​ការ​នាំចូលទំនិញ​គេចពន្ធផ្សេងៗ​ ជាពិសេ​សសាច់បង្កក់​

2024/05/16 06:07:50 pm        205

បន្ទាយមានជ័យ​ ៖​ អាជ្ញាធរខេត្តបន្ទាយមានជ័យ​ បានដាក់បទបញ្ជា​យ៉ាងម៉ឺងម៉ាត់​ទៅ​ដល់​គ្រប់​បណ្ដា​កង​កម្លាំង​ឈរ​ជើង​នៅតាមបន្ទាត់ព្រំដែន​ អាជ្ញាធរក្រុង-ស្រុកជាប់ព្រំដែនកម្ពុជា-ថៃ​ ត្រូវ​បន្ត​សហការ​គ្នា​ក្នុង​ការ​រឹត​បន្តឹងទប់ស្កាត់ការនាំចូលទំនិញគេចពន្ធផ្សេងៗ​ ជាពិសេ​សសាច់បង្កក់​ ដែល​កំពុង​តែ​មាន​ការ​លួច​នាំ​ចូល​នៅ​តាម​បន្ទាត់ព្រំដែន​។

ការដាក់ចេញនូវបទបញ្ជាក់នេះធ្វើឡើង​នៅ​ក្នុងកិច្ចប្រជុំ​ ស្តីពីការទប់ស្កាត់ បង្ក្រាប​ការ​រត់​គេច​ពន្ធ​សាច់​បង្កក​ និងទំនិញខូចគុណភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែល​ដឹក​នាំ​លោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ធ្វើឡើង​នី​សាលា​ខេត្ត​បន្ទាយ​មានជ័យ​ នៅរសៀលថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២៤។

លោក​ ឃ្លោក​ នួយ​ ក៏បានបញ្ជាក់ទៀតថា​ ដើម្បីទប់ស្កាត់ បង្ក្រាបការរត់គេចពន្ធសាច់បង្កក និងទំនិញ​ខូច​គុណ​ភាព​តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងនាមអាជ្ញាធរ​មាន​សមត្ថ​កិច្ច​ត្រូវ​តែមា​ន​វិធានការ​បន្ទាន់​ទប់​ស្កាត់​កុំ​ឱ្យ​មានការលួចនាំចូលនូវទំនិញគេចពន្ធផ្សេងៗ​ ជាពិសេ​សសាច់បង្កក់​ មិនត្រូវឱ្យ​មាន​ការ​ហូរ​ចូល​តាម​ច្រក​ព្រំដែនឡើយ​​។

សូមបញ្ជាក់ផងដែរថា​ កាលពីដើមឆ្នាំ២០២៤​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នា​ដើម្បី​ទប់​ស្កាត់​ការ​នាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមជ្រូកក្នុងស្រុក​ ហើយសម្តេចធិបតី ចង់​ឃើញ​ការ​ពង្រឹង​ការ​វិនិយោគក្នុងស្រុកលើវិស័យកសិកម្ម ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ៕​ អត្ថបទ​ រឿង​ ចន្ទ្រា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm