ការសិក្សា៖ ការប្រែប្រួលអាកាសធាតុកំពុងប៉ះពាល់ដល់សុខភាពខួរក្បាល

2024/05/16 08:58:08 pm        125

ស្ថានភាពនានា ដូចជាជំងឺភ្លេចភ្លាំង ជំងឺស្កន់ និងជំងឺធ្លាក់ទឹកចិត្ត អាចរីករាលដាល និងកាន់តែអាក្រក់ទៅៗ នៅពេលដែលពិភពលោកកាន់តែក្តៅខ្លាំងឡើងៗ។

នៅក្នុងការសិក្សាមួយដែលបានចេញផ្សាយ កាលពីថ្ងៃពុធ (ទី១៥ ខែឧសភា) អ្នកស្រាវជ្រាវសាកលវិទ្យាល័យ University College London (UCL) បានវិភាគនិពន្ធន៍ផ្នែកវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ ដើម្បីបង្ហាញថា តើមហន្តរាយដែលបណ្ដាលមកពីកម្ដៅក្ដៅខ្លាំង និងបម្រែបម្រួលអាកាសធាតុ ជះឥទ្ធិពលលើជំងឺសរសៃប្រសាទសំខាន់ៗ និងបញ្ហាសុខភាពផ្លូវចិត្តកម្រិតណា។

អ្នកវិទ្យាសាស្ត្រទាំងនោះបានរកឃើញថា កត្តាបរិស្ថានមិនត្រឹមតែមានឥទ្ធិពលដល់ការរាតត្បាតនៃជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើនហានិភ័យចូលមន្ទីរពេទ្យ មានពិការភាព និងសូម្បីតែអាចឈានដល់ការបាត់បង់ជីវិតទៀតផង។

ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើសុខភាព ត្រូវបានសិក្សាយ៉ាងហ្មត់ចត់ ជាពិសេស នៅពេលដែលទាក់ទងដល់ជំងឺឆ្លង និងជំងឺផ្លូវដង្ហើម។ ប៉ុន្តែវាក៏មានផលអាក្រក់ធ្ងន់ធ្ងរដល់សុខភាពសរសៃប្រសាទផងដែរ ដោយដំណើរការគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយ ទំនងជាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងស្ថានភាពអាក្រក់តិចតួច ដែលបង្កឡើងដោយកម្ដៅក្ដៅខ្លាំង។

លោកសាស្ត្រាចារ្យ Sanjay Sisodiya មកពីវិទ្យាស្ថានប្រព័ន្ធប្រសាទ UCL Queen Square ដែលដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា៖ «ដើម្បីឲ្យដំណើរការបានល្អត្រឹមត្រូវ ខួរក្បាលត្រូវតែរក្សានៅក្នុងរង្វង់ជួរសីតុណ្ហភាពដែលមើលទៅទំនងជាតូចចង្អៀត។ ប្រសិនបើខួរក្បាលមានជម្ងឺ នោះសមត្ថភាពខួរក្បាលក្នុងការគ្រប់គ្រងកម្តៅ ត្រូវបានធ្វើឲ្យមានគ្រោះថ្នាក់។ សាកយកអ្នកដែលមានជំងឺសរសៃប្រសាទ ហើយដាក់ពួកគេក្នុងកន្លែងក្ដៅខ្លាំងបំផុតនោះ អ្នកអាចមើលឃើញថា តើវាអាចធ្វើឲ្យជំងឺសរសៃប្រសាទរបស់ពួកគេកាន់តែធ្ងន់ធ្ងរកម្រិតណា»។

តែយ៉ាងណាក្ដី លោកសាស្ត្រាចារ្យ Sisodiya បានបន្ថែមថា ការស៊ើបអង្កេតបន្ថែមទៀត គឺត្រូវការជាចាំបាច់ចំពោះយន្តការពិតប្រាកដ ដែលភ្ជាប់ជំងឺសរសៃប្រសាទជាមួយនឹងសីតុណ្ហភាពឡើងខ្ពស់ជាងនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm