ពិរណ៍ការងារនិងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ ចាប់ផ្តើមជាផ្លូវការនៅវិទ្យាស្ថាន NPIC

2024/05/16 10:18:22 pm        338

ភ្នំពេញ ៖ ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ រយៈពេល២ថ្ងៃ ចាប់ផ្តើមហើយពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។ 

​នៅក្នុងពិធីបើកពិព័រណ៍ការងារ នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មវិធីនេះ មានការចូលរួមពីបណ្តាក្រុមហ៊ុន សហគ្រាសធំៗចំនួន៧២ ដែលបាននាំយកឱកាសការងារជាច្រើនកន្លែង ជូនដល់យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណៈជន។ ឯកឧត្តម បានបន្តថា ព្រឹត្តការណ៍នេះ គឺជាការប្រមូលផ្តុំនូវព័ត៌មានការងារយ៉ាងសំបូរបែបនៅតាមគ្រឹះស្ថាន និងក្រុមហ៊ុនហ៊ុនធំៗ ហើយក៏ជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ រវាងក្រុមហ៊ុន និងសិស្ស និស្សិតនៅក្នុងវិទ្យាស្ថាន។

លោក ឡាច ចិត្រា បុគ្គលិកផ្នែកធនធានមនុស្សក្រុមហ៊ុន កូមិន ខ្មែរ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលបានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារជូនដល់យុវជន សិស្ស និស្សិត។ លោកបានបន្តថា ពិព័រណ៍ការងារ ក៏ដូចជាវេទិកាការងារដែលរៀបចំឡើងដោយរដ្ឋាភិបាល ក៏ជាឱកាសសម្រាប់យុវជនក្នុងការស្វែងរកនិយោជក ដែលមានសក្តានុពលជាច្រើន និងស្វែងយល់ពីឱកាសការងារ និងលក្ខខណ្ឌការងារផ្សេងៗផងដែរ។

តំណាងក្រុមហ៊ុនចំនួន២ផ្សេងទៀត ដែលបានចូលរួមក្នុងកម្មវិធីនេះ គឺលោក ទូច សារ៉េត ប្រធានផ្នែកធនធានមនុស្ស និងកិច្ចការទូទៅនៃក្រុមហ៊ុន ដេនសូ (DENSO) ដែលជារោងចក្រផលិតគ្រឿងបង្គុំ និងអ្នកស្រី ម៉ម ម៉ុម ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន តូអា ខូចធីង ខេមបូឌា ខូអិលធីឌី (TOA Coating Cambodia Co.,Ltd) ក្នុងវិស័យសំណង់ បានឲ្យដឹង ស្រដៀងគ្នា តាមរយៈកម្មវិធីនេះ ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនណាស់ និងដោយងាយស្រួល រវាងក្រុមហ៊ុន អ្នកស្វែងរការងារធ្វើ និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីស្វែងយល់អំពីតម្រូវការជំនាញក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន។

សូមជម្រាបជូនថា ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣នេះ ក្រៅពីការតាំងបង្ហាញឱកាសការងារ ក៏មានការរៀបចំនូវកម្រងរូបភាពជាច្រើនផ្សេងៗទៀត អំពីមុខជំនាញនានា ដែលទាក់ទងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈការទស្សនាដោយផ្ទាល់នូវរោងជាង និងបន្ទប់ពិសោធន៍ផងដែរនៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលមានទីតាំងស្ថិតនៅតំបន់កប់ស្រូវ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

អត្ថបទ ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm