កម្ពុជាបានកំណត់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានអតិបរិមានៅសូន្យក្នុងឆ្នាំ២០៥០

2024/05/16 10:42:12 pm        164

ភ្នំពេញ ៖ ប្រទេសកម្ពុជាបានកំណត់យកការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានអតិបរិមា នៅសូន្យ នៅក្នុងឆ្នាំ២០៥០ តាមរយៈការបង្កើនគម្របព្រៃឈើ ឱ្យបាន៦០% ដោយបណ្តុះ និងចែកកូនឈើ ឱ្យបាន១លានដើមជូនដល់សាធារណជន ដាំដោយឥតគិតថ្លៃ ការប្រើប្រាស់ថាមពលករកើតឡើងវិញ ការប្រើប្រាស់រថយន្តអគ្គិសនី និងការណែនាំពីបច្ចេកវិទ្យាថ្មីៗជាដើម។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីបើកវេទិកាស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ នាថ្ងៃទី១៦ខែឧសភានេះ ស្ថិតនៅសណ្ឋគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

នៅក្នុងអង្គវេទិការ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ ពិតជាកំពុងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃ សេដ្ចកិច្ចសង្គមជាតិ។ ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅស្អាត បៃតង និងចីរភាព ដែលបានកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ 

ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ប្រើប្រាស់វិធានប្រតិបត្តិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់ដោះស្រាយបញ្ហាប្រឈមការប្រែប្រួលអាកាសធាតុដោយប្រសិទ្ធភាព ជាពិសេសបានជំរុញ និងលើកទឹកចិត្តដល់កម្ពុជាក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ៕

គួរបញ្ជាក់ដែរថា វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ រៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារអន្តរក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូតនានា ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ប្រមាណជា៣០០ ក្រុមហ៊ុន ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាបង្កើនការយល់ដឹងអនាគតកម្ពុជាពីទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ អព្យាក្រឹត្យកាបូន និងការធ្វើពានិជ្ជកម្មឥណទានកាបូននៅលើពិភពលោក៕ អត្ថបទ៖ទូច សោភ័ណ ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm