អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី៖ លោក Trump គាំទ្រកិច្ចព្រមព្រៀងការពារ Aukus

2024/05/17 12:11:49 am        64

អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តល់ឲ្យកិច្ចព្រមព្រៀងការពារ Aukus នូវ «ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ» អំឡុងពេលមានកិច្ចប្រជុំជាមួយលោក Scott Morrison ដែលអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី បាននិយាយថា ជាសញ្ញាមួយក្នុងចំណោមសញ្ញាសាធារណៈ អំពីទស្សនៈរបស់លោក Trump ចំពោះកិច្ចព្រមព្រៀងនេះ។

លោក Morrison ដែលបានចាកចេញពីតំណែងក្នុងឆ្នាំ២០២២ បានជួបលោក Trump កាលពីថ្ងៃទី១៤ ខែឧសភា នៅឯគេហដ្ឋានរបស់អតីតប្រធានាធិបតីអាមេរិក ក្នុងទីក្រុងញ៉ូវយ៉ក ហើយលោកបានបង្ហោះនៅបណ្ដាញសង្គម X ថា ជំនួបនេះបានធ្វើកិច្ចពិភាក្សា ដែលគ្របដណ្តប់លើកិច្ចព្រមព្រៀង Aukus ហើយនិងការមានឥទ្ធិពលកាន់តែខ្លាំងៗឡើង នៅឥណ្ឌូប៉ាស៊ីហ្វិក និងការគំរាមកំហែងដល់កោះតៃវ៉ាន់ពីសំណាក់ប្រទេសចិន។

កាលពីថ្ងៃទី១៥ ខែឧសភា លោក Morrison បាននិយាយថា៖ «ទាំងនេះគឺជាបញ្ហាដែលយើងបានពិភាក្សាជាប្រចាំ នៅពេលដែលយើងទាំង ២នាក់ នៅក្នុងតំណែង។ ជាថ្មីម្តងទៀត អតីតប្រធានាធិបតី បានបង្ហាញពីការដឹងគុណពិតប្រាកដរបស់លោក ចំពោះតម្លៃ ដែលលោកផ្ដល់ឲ្យសម្ព័ន្ធភាពអូស្ត្រាលី-អាមេរិក និងតួនាទីរួមគ្នានៃការគាំទ្រនូវអ្វីដែលមិត្តរបស់យើង គឺលោក Shinzo Abe ហៅថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។

គួរបញ្ជាក់ថា លោក Trump បេក្ខជនមកពីគណបក្សសាធារណរដ្ឋដែលត្រូវបានសន្មត់ថា នឹងតទល់ជាមួយប្រធានាធិបតីលោក Joe Biden របស់គណបក្សប្រជាធិបតេយ្យ នៅការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា មិនបានប្រកាសជាផ្លូវការនូវជំហររបស់លោក ពាក់ព័ន្ធនឹងកតិកាសញ្ញានេះទេ ហើយការិយាល័យរបស់លោក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណួរអំពីកិច្ចប្រជុំនោះ។

សូមបញ្ជាក់បន្ថែមថា AUKUS គឺជាកតិកាសញ្ញាសន្តិសុខត្រីភាគី រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខា នៅឆ្នាំ២០២១៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm