ប្រេស៊ីល ផ្អាកការប្រកួតបាល់ទាត់ ខណៈចំនួនអ្នកស្លាប់ដោយទឹកជំនន់កើនឡើងដល់ ១៤៩នាក់

2024/05/17 12:48:18 am        171

សហព័ន្ធកីឡាបាល់ទាត់ប្រទេសប្រេស៊ីល (CBF) បានពន្យារពេលការប្រកួតពីរជុំបន្ទាប់ របស់ក្រុមបាល់ទាត់កំពូលរបស់ប្រទេស ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធ សហព័ន្ធកីឡាបាល់ទាត់ប្រទេសប្រេស៊ីល (CBF) បាននិយាយថា សហព័ន្ធទទួលយកសំណើពីក្លឹបចំនួន១៥ ក្នុងចំណោមក្លឹបចំនួន២០ ដើម្បីផ្អាករដូវក្នុងកាលនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា យើងមិនអាចបំភ្លេចបានទេថា កីឡា និងសង្គមដើរទន្ទឹមគ្នា ហើយពុំអាចកាត់ផ្តាច់ចេញពីគ្នាក្នុងគ្រាដ៏លំបាកបែបនេះ សម្រាប់ប្រជាជនប្រេស៊ីលបានឡើយ។ ការផ្អាកនេះ មិនអនុវត្តចំពោះការប្រកួតផ្សេងទៀតទេ។

ការប្រកាសនេះ បានធ្វើឡើងខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បានបន្តនៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូង ដែលភាគច្រើននៅតែលិចលង់ដោយទឹកជំនន់។ កាលពីថ្ងៃពុធ អាជ្ញាធរ បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៤៩នាក់ ខណៈមនុស្ស១០៨ នាក់ទៀត នៅបាត់ខ្លួន និងជាង ៦០០.០០០នាក់ ត្រូវភៀសខ្លួនចេញពីលំនៅឋាន។

ទឹកជំនន់ ដែលត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសប្រេស៊ីល ក្នុងរយៈពេល៨០ឆ្នាំមកនេះ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសា នាំឱ្យមានបំណាក់ដីរាលដាល និងបាក់ទំនប់វារីអគ្គិសនី។

សហព័ន្ធកីឡាបាល់ទាត់ប្រទេសប្រេស៊ីល (CBF) បានព្រមព្រៀង រួចហើយក្នុងការផ្អាកការប្រកួតនៅក្នុងរដ្ឋ Rio Grande do Sul ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីន យ៉ាងហោចណាស់២០ថ្ងៃ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        192
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        232
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm