សម្ដេចតេជោ៖ព្រែកជីកហ្វូណនតេជោជាគម្រោងផ្ដួចផ្ដើមឡើងទាំងស្រុងរបស់ប្រទេសកម្ពុជា

2024/05/17 12:56:59 am        115

ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមទាំងស្រុងកើតចេញពីកម្ពុជាសុទ្ធសាធ។សម្ដេចតេជោជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានលើកឡើងថា គម្រោងព្រែកជីកនេះ ជាគំនិតផ្គួចផ្ដើមរបស់ចិន និងធ្វើឡើងដើម្បីគាំទ្រចិន ដែលការលើកឡើងបែបនេះគ្រាន់តែជាឈ្នាន់ភូមិនយោបាយរបស់ក្រុមបរទេសមួយចំនួនប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធគម្រោងព្រែកជីកហ្វូណនតេជោ នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ដើម្បីតែប្រឆាំងជាមួយប្រទេសចិន។ សម្ដេចតេជោសម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងទាំងនោះក្នុងនាមជាបញ្ញវន្ត ប៉ុន្ដែវិភាយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ មកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេទៅវិញ។  

សម្តេចតេជោ ស្នើអ្នកនយោបាយឱ្យបញ្ឈប់ការយកកម្ពុជាធ្វើជាក្របខ័ណ្ឌភូមិសាស្រ្តនយោបាយ ដើម្បីប្រឆាំងចិនតទៅទៀតទៅ តាមរយៈការផ្សារភ្ជាប់ព្រែកជីកហ្វូណនតេជោនេះទៅនឹងកង្វល់សន្តិសុខរបស់វៀតណាម ស្របពេលដែលកម្ពុជា-វៀតណាមកំពុងតែមានទំនាក់ទំនងល្អ និងក្នុងពេលដែលវៀតណាម-ចិន កំពុងតែមានទំនាក់ទំនងល្អផងដែរ។

ក្នុងឱកាសនោះសម្ដេចតេជោបានរំលឹកថា មានអ្នកនយោបាយខ្លះបានចោទប្រកាន់ថា នៅពេលព្រែកជីកនេះត្រូវបានជីករួចរាល់ នោះនឹងក្លាយជាព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម។ សម្ដេចបានចោទជាសំណួរថា បើដូច្នោះមែន តើចាំបាច់អីដែលវៀតណាមត្រូវចេញមុខមកជំទាស់នឹងគ្រោងការនេះ? ទន្ទឹមនេះ ដោយឆ្លើយទៅនឹងសំណួរដែលអ្នកនយោបាយល្ងង់ខ្លៅម្នាក់នោះបានសួរថា ហេតុអ្វីមិនជីកកាលពីពេលកន្លងទៅ ហេតុអ្វីដែលមកធ្វើនៅពេលនេះ សម្ដេចតេជោបានលើកឡើងថា កាលពីពេលមុនកម្ពុជាក្រណាស់ រកតែបាយហូបមិនបានផង។ នៅឆ្នាំ២០០២ កម្ពុជានៅទទួលជំនួយអង្ករពីឥណ្ឌានៅឡើយទេ ខណៈពេលដែលបច្ចុប្បន្ននេះកម្ពុជាមានអតិរេកស្រូវចំនួន៦លានតោនក្នុងមួយឆ្នាំៗ៕

អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm