សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC ដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ

2024/05/17 01:57:17 am        100

ភ្នំពេញ៖ សិស្ស-និស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)មកពីមហាវិទ្យាល័យចំនួន៩នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានដាក់បង្ហាញស្នាដៃរបស់ខ្លួនរាប់រយមុខផ្សេងៗគ្នាក្នុងខួប១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងកម្មវិធីពិព័រណ៍ការងារ ព្រមទាំងសន្និសីទវិទ្យាសាស្ត្រលើកទី៣ដោយមានអ្នកចូលរួមរាប់ពាន់នាក់។ 

យុវជន ផេង ម៉េងស៊ឺ ជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលបានយកស្នាដៃ ដូចជា រ៉ូបូត និងប្រព័ន្ធឆ្លាតវៃមួយចំនួនដើម្បីដាក់បង្ហាញដល់អ្នកចូលរួមទស្សនា បានលើកឡើងថា ការតាំងពិព័រណ៍បង្ហាញស្នាដៃនេះ មិនត្រឹមជាឱកាសឲ្យសិស្ស-និស្សិតបានបង្ហាញនូវស្នាដៃរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញលើកទឹកចិត្តឲ្យសិស្សនិស្សិតខិតខំប្រឹងប្រែងបង្កើតស្នាដៃថ្មីៗផងដែរ។

និស្សិត ផេង ម៉េងស៊ឺ បញ្ជាក់ថា៖ «ក្រោយបញ្ចប់ការតាំងពិព័រណ៍នេះ នឹងមានក្រុមហ៊ុន ឬអ្នកដែលមិនធ្លាប់ស្គាល់ពីមុនកាន់តែយល់ដឹងពីវិស័យអេឡិចត្រូនិក ហើយវាក៏បង្ហាញទៅអ្នកចូលរួមថា យើងអាចធ្វើបានរបស់ដែលថ្មីៗក្នុងវិស័យអេឡិចត្រូនិក»។ 

ដោយឡែកយុវតី រួម សៀវអ៊ី និស្សិតឆ្នាំទី២ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដេប៉ាតឺម៉ង់វិទ្យាសាស្រ្តអុបទិកបានបញ្ជាក់ថា ការតាំងពិព័រណ៍ស្នាដៃរបស់សិស្សក្នុងពិធីខួប១៩ឆ្នាំរបស់វិទ្យាស្ថាននឹងជំរុញឱ្យសាធារណជនកាន់តែយល់ច្បាស់ពីផលិតផលសំខាន់ៗដែលសិស្សនិស្សិតបានបង្កើតឡើង។ ជាក់ស្តែងសាធារណជន នឹងមានឱកាសស្វែងយល់ពីផលិតផលអុបទិក និងជំនាញបច្ចេកទេសផ្សេងៗទៀតនៅពេលដែលបានឃើញស្នាដៃរបស់សិស្សដាក់បង្ហាញ។ នេះបើតាមយុវតីរួម សៀមអ៊ីដដែល។ 

ជាមួយគ្នានេះ លោក ស៊ីន ពិសិដ្ឋ គ្រូនៃមហាវិទ្យាល័យមេកានិកវិញ បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ នេះពិតជាសំខាន់សម្រាប់យុវជនដែលបានចូលរួម ពិសេសសិស្ស-និស្សិតនៃវិទ្យាស្ថានNPIC។ 

លោកគូសបញ្ជាក់ថា៖ «អ្នកខ្លះទើបឆ្នាំទី១ ឆ្នាំទី២ អាចសិក្សាស្វែងយល់ពីកិច្ចការដែលសិស្សច្បងយកដាក់បង្ហាញក្នុងពិព័រណ៍នេះ។ ពួកគាត់ក៏អាចស្វែងយល់នូវមុខជំនាញដទៃ ក្រៅពីមុខជំនាញដែលពួកគាត់បានសិក្សានៅសាលា និងធ្វើឲ្យគាត់កាន់តែចង់ស្រាវជ្រាវបន្ថែម។ មួយទៀតសម្រាប់សិស្សឆ្នាំទី៤ ដែលត្រៀមបញ្ចប់ការសិក្សា និងត្រៀមរកការងារធ្វើថែមទៀតផង»។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានប្រារព្ឋខួប១៩ឆ្នាំ ព្រមទាំងរៀបចំពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ៖ «វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង»រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        1
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        45
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm