អាជ្ញាធរក្រុងខេរមភូមិន្ទ ​ឆ្មក់ចាប់​រថយន្តដឹកដីដែលមិនគោរពច្បាប់អាជីវកម្មរ៉ែសំណង់

2021/08/04 09:02:53 pm        736

កោះកុង ៖ ក្រុមអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ និងមន្ទីរសាធារណការខេត្តកោះកុង បាន​ឆ្មក់ចុះចាប់ម្ចាស់រថយន្តដឹក​ជញ្ជូន​អាចម៍​ដី​ ដែលមិនគោរពតាមច្បាប់​អាជីវកម្មរ៉ែសំណង់​ ពុំ​ខ្វាយខ្វល់​នឹងការបង្កគ្រោះថ្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ ខេត្តកោះកុង។

នេះមិនមែនជាវិធានការលើកទី១ទេ ដែលចុះឃាត់ និងអប់រំណែនាំដល់​ក្រុមម្ចាស់អាជីវកម្ម​រថយន្ត​ដឹកអាចម៍ដី គ្រួស និងថ្មក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈពួកគេហាក់​មិនខ្វល់​នឹងអាចម៍ដី គ្រួស ថ្ម ជុះធ្លាក់រាយប៉ាយពេញផ្លូវគ្មានការទទួលខុសត្រូវ។

លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ គូសបញ្ជាក់ព្រឹកថ្ងៃទី៤ ខែសីហានេះថា រូបលោក បានសហការជាមួយលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូន​ខេត្តកោះកុង ព្រមទាំង​សមត្ថកិច្ចនគរបាលក្រុងចុះ​ឆ្មក់​ឃាត់ម្ចាស់រថយន្តដឹកដីទាំងនោះ​បញ្ជូន​ទៅ​អធិការដ្ឋាន​ក្រុងខេមរភូមិន្ទអប់រំ ផាកពិន័យតាមច្បាប់ នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។

លោក ឈេង សុវណ្ណដា អះអាងថា លោកពិតជាមិនចង់បង្កការរំខានដល់​ការប្រកប​អាជីវកម្ម​របស់អាជីករនោះទេ ពោលគឺបញ្ហានេះ អាជ្ញាធរបានអប់រំណែនាំផ្សព្វផ្សាយ​ជាច្រើនលើកច្រើន​សារ​មកហើយថា សុំឱ្យពួកគាត់ចូលរួមគោរពច្បាប់ ប៉ុន្តែពួកគេហាក់ភ្លេចត្រចៀកផ្គើនមិនខ្វាយខ្វល់ គ្រាអាជ្ញាធររវល់ដោះស្រាយទប់ស្កាត់រឿងកូវីដ១៩។

ចំណែកឯលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លើកឡើងថា រថយន្តដឹកដីចំនួន១០គ្រឿង ត្រូវបានឃាត់យកទៅធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់។ លោកនឹងបន្តសហការលើយុទ្ធនាការឆ្មក់ចាប់រថយន្តល្មើសទាំងនោះគ្រប់ពេលវេលា ដើម្បីឱ្យអាជីវករងាកមកគោរពច្បាប់ឡើងវិញ ជៀសវាងបង្កការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយផលប៉ះពាល់សោភណ្ឌភាពបរិស្ថាន។

ក្រុមពលរដ្ឋក៏ចាត់ទុកថា ទង្វើរកស៊ីធ្វើអាជីវកម្មផ្ទុយនឹងច្បាប់នេះថា​នឹងកំពុងបង្កគ្រោះថ្នាក់​ចរាចរណ៍​យ៉ាងសម្បើមណាស់ ដល់អ្នកដំណើរទូទៅ លើកំណាត់ផ្លូវជាតិលេខ៤៨ ខណៈក្រុម​អ្នក​ដឹកដីខាងលើមួយថ្ងៃៗ ដឹងតែពីប្រមូលលុយចូលហៅប៉ៅខ្លួនឯង និងបក្សក្រុមមួយចំនួនតូច ប៉ុណ្ណោះ។

ដូច្នេះពលរដ្ឋស្នើសុំឱ្យលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងពិនិត្យ​ដកហូត​អាជ្ញាប័ណ្ណ​លើ​ម្ចាស់​អាជីវកម្មរ៉ែសំណង់ណា​ដែលតែងតែ​ល្មើសច្បាប់​ដោយទុកធ្វើជាគំរូ​អាក្រក់​ដល់​អាជីវករ​ដ៏ទៃ​ទៀត៕

អត្ថបទ ឈឹម មករា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        13
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm