យុវជនជាច្រើននាក់ចូលរួមទស្សនាពិព័រណ៍ការងារ និងសាកសួរព័ត៌មានពីឱកាសការងារនៅថ្ងៃនេះ

2024/05/17 06:07:11 pm        187

ខណៈពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ បានកំពុងរៀបចំ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា (NPIC) យុវជនជាច្រើននាក់បាននាំគ្នាចូលរួមទស្សនាស្វែងយល់អំពីទីផ្សារការងារ និង​បាន​ដាក់​ពាក្យ​ស្វែង​រកការងារភ្លាមៗទៅតាមជំនាញរៀងៗប្រកបដោយភាពសប្បាយរីករាយនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

យុវតី សុខ បញ្ញា ជានិស្សិតឆ្នាំទី២ ជំនាញផ្នែកអគ្គិសនី បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែល​នាង​បានចូលរួមក្នុងកម្មវិធីថ្ងៃនេះ និងមានអារម្មណ៍ថាប្លែក សប្បាយចិត្ត។ យុវតីរូបនេះ លើក​ឡើង​ថា កម្មវិធីពិព័រណ៍ការងារនេះ ពិតជាផ្តល់សារសំខាន់សម្រាប់សិស្សនិស្សិត ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីបាន​ដាក់​ពាក្យភ្លាម សម្ភាសន៍ជាមួយក្រុមហ៊ុនជាច្រើននៅទីនេះ។

តំណាង​ឲ្យ​យុវជនដទៃផ្សេងទៀត យុវជន លីម ដារ៉ារិទ្ធ និស្សិតឆ្នាំទី២ ជំនាញផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ បានឲ្យ​ដឹងថា ពួកគាត់ពិតជាមានអារម្ភត្រេកអរ សប្បាយរីករាយដែលបានចូលរួមជាមួយនឹងកម្មវិធីនេះ ហើយបា​ន​ឃើញទិដ្ឋភាពថ្មីៗ និងបានស្វែង​យល់​អំពី​ឱកាស​ការងារ​ជា​ច្រើន​ផ្សេងៗ​ទៀត​ដែល​អាច​ជ្រើស​រើស​បាន​ទៅតាមជំនាញ និងចំណង់ចំណូលចិត្ត ដោយសារទីផ្សារ​ការងារ​បច្ចុប្បន្ន​មាន​ភាព​ទូលំ​ទូលាយ​ច្រើន​។

នៅក្នុងពិធីបើកពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្មវិធីនេះមិន​ត្រឹម​តែ​ជា​ការ​បង្ក​ឱកាស​ឱ្យ​សិស្ស និស្សិត និងក្រុមហ៊ុនបានជួបគ្នាដោយផ្ទាល់ដើម្បីសិក្សាស្វែងយល់អំពីផលិតផល សេវាកម្ម បច្ចេក​ទេស បច្ចេកវិទ្យាថ្មីៗ ឱកាសកម្មសិក្សា ឱកាសការងារនោះទេ តែកម្មវិធីននេះ ក៏បើកឱកាស​ជូន​ដល់​ក្រុម​ហ៊ុន ដៃគូអភិវឌ្ឍន៍ និងសាធារណជនបានស្វែងយល់អំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏​ដូចស្នាដៃសិក្សាស្រាវជ្រាវអំពីបច្ចេកទេស និងបច្ចេកវិទ្យាផងដែរ។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្តលើកទី ៣ ឆ្នាំ២០២៤ មានរយៈពេល២ថ្ងៃ ចាប់​ពី​ថ្ងៃទី១៦ និង១៧ ខែឧសភានេះ ដែលសហការរៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង​ទីភ្នាក់ងារជាតិមុខរបរ និងការងារ។ បើតាមរបាយការណ៍របស់វិទ្យាស្ថាន ពិធីនេះ គឺជា​ព្រឹត្តិការណ៍​ធំ​មួយ​ដែល​រួមបញ្ចូលនូវកម្មវិធីចំនួន៣ ដែលមានអ្នកចូលរួមក្នុងកម្មវិធីនេះទាំង២ថ្ងៃសរុបប្រមាណ ៦,០០០​នាក់ ដែលកម្មវិធីទាំង៣ រួមមាន៖ ១.ពិព័រណ៍ការងារដែលជាកិច្ចសរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ និងក្រុមហ៊ុន សហគ្រាសធំៗចំនួន៧២ ដែលចូលរួមដាក់តាំងបង្ហាញនូវផលិតផល សេវា បច្ចេកវិទ្យា-ល-។ ២. សន្និសីទវិទ្យាសាស្រ្តលើកទី៣ ស្តីពី “វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង” ដែលមានការចូលរួមពីលោកបណ្ឌិត សស្ត្រាចារ្យ និងនិស្សិតផ្នែកបច្ចេកទេស និងវិស្វកម្មដនានា និង៣.ខួបលើកទី១៩ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        73
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm