ក្រសួងទេសចរណ៍ ផ្តល់សុពលភាពបណ្តុះបណ្តាលជំនាញដល់យុវជន តាមគោលនយោបាយ ១,៥ លាននាក់

2024/05/17 06:27:15 pm        145

នៅថ្ងៃទី១៧ ខែឧសភានេះ ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធ បានបើកសិក្ខាសាលា​ផ្តល់​សុពលភាព​គុណវឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញាបត្រកម្រិត១ C1 សម្រាប់ជំនាញការិយាល័យជួរមុខ និង​ជំនាញ​សេវា​កម្មម្ហូបអាហារ និងភេសជ្ជៈ ដែលជំនាញទេសចរណ៍ទាំង២ នឹងដាក់​បញ្ចូល​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈជូនយុវជន ១លាន៥សែននាក់របស់រាជរដ្ឋាភិបាល តាមសាលាTVET នៅពេល​ឆាប់​នេះ​។

ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅថ្ងៃនេះ មន្ត្រីជំនាញមកពីស្ថាប័ន ឯកជន និងអង្គការស្វីសខនថាក់ និងភាគីពាក់ព័ន្ធនានាទៀត បានបើក​កិច្ច​ភាក្សា​ផ្តល់​សុពល​ភាព​គុណវុឌ្ឍិ​ជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញាបត្រកម្រិត១ C1 លើជំនាញការិយាល័យជួរមុខ និង ជំនាញ​សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដើម្បីបើក​ច្រក​ជូន​យុវជន​នានា​ទទួល​បាន​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត មានសញ្ញាបត្រជំនាញវិជ្ជាជីវៈទេសចរណ៍មួយត្រឹមត្រូវ និងទទួលបានឱកាសការងារ ប្រាក់​ខែ​សមរម្យ ក្នុងវិស័យទេសចរណ៍។

ឯកឧត្តម ប៉ាក សុខុម ថ្លែងថា ក្រសួងទេសចរណ៍ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact ក្នុង​ដំណាក់​កាល​ទី២ កន្លងមកនេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បាន​ធ្វើ​ការ​បណ្តុះ​បណ្តាលយុវជនកម្ពុជាបានចំនួនសរុប ៤,៥៥៦ នាក់ លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវា​កម្មម្ហូបអាហារនិងភេសជ្ជៈ ឆុងកាហ្វេ ចុងភៅ មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ គ្រូបង្គោល និង​អ្នក​វាយ​តម្លៃ​បង្គោល ហូកា នៅតាមបណ្តាខេត្តគោលដៅគម្រោងចំនួន១០។

ឯកឧត្តម បន្តថា នៅក្នុងដំណើការអនុវត្តគម្រោងហូកា ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨ ខាង​មុខ​នេះ ក្រសួងទេសចរណ៍ នឹងជំរុញរៀបចំគុណវុឌ្ឍិជាតិដល់កម្រិត៤ សញ្ញាបត្រវិជ្ជាជីវៈ៣ ដែល​មាន​តម្លៃ​សមមូល​ទៅ​នឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។

លោក Christian Volker Ide(គ្រីស្ទិន វូឃ័ អីដេ) ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swiss Contact ថ្លែងថា មកដល់បច្ចុប្បន្ន ទីភា្នក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ នៃ​រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេស ជំរុញ​អនុវត្ត​កម្ម​វិធី​បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា Hoka ហើយស្វីស​ខនថាក់​ជំរុ​ញ​ឲ្យ​មាន​ជំនាញ​ទេសចរណ៍​ផ្សេង​ៗ​ទៀត មានផ្តល់ការបង្រៀន​ជូន​យុវជន​បន្ថែម​នៅ​តាម​សាលា​TVET នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈផងដែរ៕  អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm