អ្នកបាញ់ប្រហារលោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico តវ៉ាការផ្អាកជំនួយយោធាដល់អ៊ុយក្រែន

2024/05/17 06:30:13 pm        178

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ម៉ាតាស់ ស៊ូតាច អេស្តូក (Matuss Sutaj Estok) បាននិយាយថា បុរសដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រីស្លូវ៉ាគីរ៉ូប៊ើត ហ្វីកូ (Robert Fico) រងរបួសធ្ងន់ កាលពីថ្ងៃពុធទី១៥ ខែឧសភា សប្ដាហ៍នេះ គឺជាអ្នករិះគន់យ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តចុងក្រោយ ក្នុងការបញ្ឈប់ការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន។

លោក Fico ត្រូវបានគេបាញ់ចំសន្លាក់ឆ្អឹងជាច្រើនគ្រាប់កាលពីថ្ងៃពុធ ខណៈលោកបានស្វាគមន៍ក្រុមអ្នកគាំទ្រនៃព្រឹត្តិការណ៍នយោបាយមួយក្នុងទីប្រជុំជន ហ៊ែនឡូវ៉ា (Handlova)។ ជនដៃដល់ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយលោកនាយករដ្ឋមន្ត្រីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរមូលដ្ឋានបាននិយាយថ្មីៗនេះថាពិតជាមានហេតុផលខាងនយោបាយច្បាស់លាស់ណាស់ នៅពីក្រោយការវាយប្រហារនេះ ។ ក្រោយមកមានសេចក្ដីរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ស្ថិតក្នុងស្ថានភាពនឹង-ន លែងមានការគំរាមកំហែងដល់អាយុជីវិតហើយ ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា បានកំណត់អត្តសញ្ញាណជនវាយប្រហារមានឈ្មោះថា ជូរាច ស៊ីនទូ ឡា (Juraj Cintula)វ័យ៧១ ឆ្នាំ មានការងារជាស្ថាបនិកនៃសមាគមអ្នកនិពន្ធស្លូវ៉ាគី និងជាអ្នកគាំទ្រគណបក្សប្រឆាំង ស្លូវ៉ាគីជឿនលឿន (Progressive Slovakia )។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ លោក ស៊ូតាច អេស្តូក (Sutaj Estok) បានបញ្ជាក់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះថា ជនល្មើសត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគិតទុកជាមុននៃការប៉ុនប៉ងមនុស្សឃាត ហើយបានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពដែលមានហេតុផលនយោបាយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm