ក្រុមហ៊ូទី នៅយេម៉ែន នឹងដាក់គោលដៅលើនាវាទាំងអស់ដែលធ្វើដំណើរទៅកាន់អ៊ីស្រាអែល

2024/05/17 06:49:00 pm        179

លោក អាប់ឌុល ម៉ាលីក អាល់ ហ៊ូទី(Abdul-Malik al-Houthi) មេដឹកនាំក្រុមហ៊ូទី បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ថា នាវាទាំងអស់ដែលធ្វើដំណើរទៅកាន់កំពង់ផែប្រទេសអ៊ីស្រាអែល នឹងត្រូវដាក់គោលដៅដោយក្រុមហ៊ូទីនៅយេម៉ែន ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ហើយមិនត្រឹមតែនៅក្នុងតំបន់សមុទ្រក្រហមប៉ុណ្ណោះទេ។

ក្រុមនេះ បានគំរាមពង្រីកការវាយប្រហាររបស់ពួកគេ លើនាវាដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល ឬទៅកាន់សមុទ្រមេឌីទែរ៉ាណេ ជាអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។

លោក Al-Houthi បានជំរុញឱ្យប្រទេសចិន រុស្ស៊ី បណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប កុំឱ្យដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែរបស់អ៊ីស្រាអែល។ ក្រុមហ៊ូទី ធ្លាប់បាននិយាយថា គោលដៅចម្បងរបស់ពួកគេគឺអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ មានសហរដ្ឋអាមេរិក និងអង់គ្លេស។

លោក al-Houthi និយាយថា ក្រុមហ៊ុនទាំងអស់ ដែលដឹកជញ្ជូននិងផ្គត់ផ្គង់ទំនិញ ទៅឱ្យសត្រូវអ៊ីស្រាអែល តាមរយៈកំពង់ផែណាមួយ នាវាទាំងនោះចាត់ទុកថាបានចូលរួមក្នុងសកម្មភាព ដែលនឹងត្រូវបានដាក់គោលដៅ ហើយនាវារបស់ពួកគេនឹងត្រូវបានវាយប្រហារនៅគ្រប់ទីកន្លែង ដែលសមត្ថភាពរបស់ទាហានយេម៉ែនទៅដល់។

ការវាយប្រហាររបស់ក្រុមហ៊ូទី បានធ្វើឲ្យកើនឡើងតម្លៃនៃការដឹកជញ្ជូន និងការធានារ៉ាប់រង ដោយការរំខានដល់ផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយរវាងអាស៊ី និងអឺរ៉ុប ដែលបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូន ផ្លាស់ប្តូរផ្លូវទៅកាន់ការធ្វើដំណើរដ៏វែងឆ្ងាយ និងមានតម្លៃថ្លៃជាង នៅជុំវិញអាហ្វ្រិកខាងត្បូង។


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm