ក្រសួងការងារនាំអ្នកសារព័ត៌មាន១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

2024/05/17 08:14:46 pm        165

ភ្នំពេញ÷ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី១០ស្ថាប័នធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ការដឹកនាំអ្នកសារព័ត៌មានចុះទៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)​ នៅពេលនេះគឺមានគោលបំណងឱ្យអ្នកសារព័ត៌មានបានស្វែងយល់កាន់តែស៊ីជម្រៅ និងទទួលបាននូវវឌ្ឍនភាព ស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាដើម្បីបង្កើនភាពស្និទ្ធស្នាល និងការផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមបង្ហាញថា នៅក្នុងការចុះស្វែងយល់ពីកម្មវិធីនេះដែរ អ្នកសារព័ត៌មានក៏អាចផលិត និងចេញផ្សាយមាតិកាព័ត៌មានកាន់តែច្រើនស្តីពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសតាមរយៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកៀរគរយុវជនគោលដៅ ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣កន្លងទៅ។

ក្រោយដាក់ឱ្យអនុវត្តកម្មវិធីថ្នាក់ជាតិនេះមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តការងារអាទិភាពនេះ លេចចេញជារូបរាងពិតប្រាកដ ។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ បានចាប់ផ្តើមបើកបវេសនកាលជាផ្លូវការសម្រាប់ជំហានទី១ទូទាំងប្រទេស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយធ្វើការបណ្តុះបណ្តាលដល់យុវជនលើជំនាញចំនួន៣៨ ក្នុងវិស័យសំខាន់ៗចំនួន១០ ដែលសុទ្ធសឹងជាតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

ការបណ្តុះបណ្តាលជំនាញនេះទៀតសោត ក៏កំពុងស្តែងចេញជាសមិទ្ធផលផ្លែផ្កាក្នុងការផលិតធនធានមនុស្សប្រកបដោយជំនាញបច្ចេកទេស ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» ដោយមានយុវជនជាច្រើនបានបញ្ចប់ការសិក្សា និងបានចេញហាត់ការតាមសហគ្រាស ក្រុមហ៊ុននានា។ជាក់ស្តែងចាប់ពីថ្ងៃទី១៥ ខែឧសភានេះតទៅ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសបានចាប់ផ្តើមធ្វើតេស្តបញ្ចប់ការសិក្សាជំនាញរបស់សិស្ស ដើម្បីធានានូវគុណភាពធនធានកម្លាំងពលកម្មជំនាញ មុនចេញទៅធ្វើការងារតាមជំនាញរៀងៗខ្លួន។ យុវជនទាំងនេះជឿជាក់ថា ជំនាញដែលខ្លួនទទួលបានពីកម្មវិធីបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលនេះ នឹងជួយកែប្រែសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែធូរធារផងដែរ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តពង្រឹងគុណភាព និងពង្រីកវិសាលភាពនៃវគ្គបណ្តុះបណ្តាលនេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕ ដោយ ÷ សំ ងីម

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        23
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm