ឯកឧត្តម ហេង រតនា អំពាវនាវដល់អង្គបោះឆ្នោតទាំង អស់បោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីបន្តការ អភិវឌ្ឍន៍ក្នុងមូលដ្ឋាន

2024/05/17 08:42:41 pm        45

កណ្តាល : ឯកឧត្តម ហេង រតនា សមាជិកគណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាលនិងជាប្រធានគណៈអចិន្រៃ្តយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លើកដែកខេត្តកណ្តាលបានអញ្ជើញជួបសំណេះ សំណាល និង លើកទឹកចិត្តក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាអង្គបោះឆ្នោត នាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត. ក្រុង. ស្រុក.ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៤ នេះ។

 ឯកឧត្តម ហេង រតនា បានសម្តែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក-សមាជិកាគណបក្សស្រុក លើកដែកទាំងអស់ ដែលតែងផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យក្នុងរយៈ ពេល ជាង ៤៥ឆ្នាំ កន្លងទៅនេះ ។ ក្រៅពីសំណូមពរដល់សមាជិកទាំងអស់រួមសាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងត្រូវខិតខំបង្ការ ទប់ស្កាត់ការប៉ុនប៉ងណាមួយរបស់ក្រុមណាដែលមាននិន្នាការប្រឆាំង ក្នុងការមួល បង្កាច់ បំបែកបំបាក់ផ្ទៃក្នុងសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ ឬលើកឡើងបញ្ហាផ្សេងៗដែលអាចបង្កឱ្យមានការយល់ច្រឡំ ក្នុងគោលបំណងបំបែកបំបាក់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ឯកឧត្តម ហេង រតនា ក៍បានអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុម ប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីទទួលបានភាពជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការរួមចំណែកតាមដាន និងជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមលោក ចាប ចន្ទ័វិទ្យា ប្រធានគណះកម្មាធិការគណបក្សស្រុកលើកដែកបានឲ្យដឹងថា ស្រុកលើកដែកមានបេក្ខជនគណបក្សប្រជាជនកម្ពុជាដែលបានឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកអាណត្តិទី ៤ ឆ្នាំ២០២៤ខាងមុខនេះ មានចំនួន ៣៥នាក់ ស្រី៧ នាក់ក្នុងនោះពេញសិទ្ធចំនួ១៧នាក់ស្រី៣នាក់ និងបម្រុងមានចំនួន ១៨នាក់ស្រី៤នាក់។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០ ២៤នេះ ប្រព្រឹត្តទៅមានរយៈពេល៨ថ្ងៃ គឺពីថ្ងៃទី១៧ ខែ ឧសភា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕ អត្ថបទ ៖ ភារម្យ​.

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        16
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm