សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើង៣ក្រុម តែងធ្វើសកម្មភាពកាប់ប្លន់ទ្រព្យសម្បត្តិ និងអុកឡុក ក្នុងរាជធានីភ្នំពេញ

2024/05/17 09:24:33 pm        188

សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បាន​ធ្វើ​សន្និសីទសារព័ត៌មានបង្ហាញមុខ ក្រុមជ​ន​សង្ស័យ​ជាមុខ​សញ្ញា​ក្មេង​ទំនើង​ដែល​ឧស្សាហ៍​អុកឡុក​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយសកម្មភាពភាពកាប់ចាក់គ្នា និងរហូតឈាន​ដល់​ការ​ប្រ​ព្រឹត្តិ​អំពើ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ពី​ពលរដ្ឋជាច្រើនករណី នៅពេលរាត្រី ។ ការបង្ហាញមុខនេះ ធ្វើឡើងនៅការិយាល័យព្រហ្មទណ្ឌក​កម្រិត​ស្រាល ស្ថិតនៅ​ស្នងការ​រដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដោយបង្ហាញមុខក្រុមជនសង្ស័យ និង​វត្ថុ​តាង​ពាក់ព័ន្ធ​ជាសាធារណៈ។

 

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ក្មេងទំនើងទាំង៣ក្រុមខាងលើ ដែលមានគ្នីគ្នាសរុប១៤នាក់ ជាក្រុមទំនើង ដែលសមត្ថកិច្ច​បានបើក​ការ​ស្រាវជ្រាវ​ក្នុង​ការតាមចាប់ឃាត់ខ្លួន ក្នុងរយៈពេល០៣ថ្ងៃ ក្រោយកើតមានអំពើកាប់​ប្លន់យកទ្រព្យសម្បត្តិ​ពី​ពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ក្រុមទាំងនេះ នៅមានបក្សពួកមួយចំនួនទៀត ដែល​សមត្ថ​កិច្ច កំពុងកំណត់បាន និងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបន្តតាមទៅចាប់ខ្លួន យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវច្បាប់ ។

អ្នកនាំពាក្យដដែលបន្តថា ៖ កិច្ចការងារបង្ក្រាបក្រុមក្មេងទំនើង និងមុខសញ្ញាកាប់ប្លន់នេះ សមត្ថកិច្ច​រាជ​ធានី​​តែង​បានធ្វើជាប្រចាំ និងបានបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការទប់ស្កាត់ និង​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ដោយក្នុងរយះពេល៤ខែដើមឆ្នាំ២០២៤នេះ នគរបាលបង្ក្រាប​បាន​២២៧​ករណី ឃាត់មនុស្សបាន៦០១នាក់ ដោយបានប្រើប្រាស់វិធានការអប់រំលើជនទំនើងមិនមានបទល្មើស និង​អនុវត្តវិធានការច្បាប់ លើជនដែលបានប្រព្រឹត្តិបទល្មើស ។

សូមបញ្ជាក់ថា ក្រោយការធ្វើសន្និសិទបង្ហាញមុខត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃខែដដែល ជនសង្ស័យ​ទាំង​១៤​នាក់​ខាងលើ ត្រូវបាននគរបាលធ្វើការបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ផងដែរ៕ អត្ថបទ ៖ លីហេង 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm