សម្ព័ន្ធអារ៉ាប់ អំពាវនាវឲ្យមានការដាក់ពង្រាយកងរក្សាសន្តិភាពរបស់UN នៅក្នុងទឹកដីប៉ាឡេស្ទីន

2024/05/17 09:48:24 pm        134

សម្ព័ន្ធអារ៉ាប់កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យដាក់ពង្រាយបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សាស្ទ្រីប និងតំបន់វេសបែង។

នៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការដែលមានសមាជិក ២២ប្រទេស ក្រុមនេះ ក៏បានអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ នៅក្នុងតំបន់ហ្កាហ្សា និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការរុលទៅមុខនៃកងទ័ពអ៊ីស្រា   អែលចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ឆ្នេរដែលពោរពេញទៅដោយជនភៀសខ្លួន។

ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់កិច្ចប្រជុំកំពូលថា ជំហានដែលមិនអាចផ្លាស់ប្តូរបានឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ នៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ត្រូវតែធ្វើឡើង។ កិច្ចប្រជុំប្រចាំឆ្នាំនេះ បានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំនេះ នៅក្នុងទីក្រុងម៉ាណាម៉ា( Manama) រដ្ឋធានីរបស់ប្រទេសបារ៉ែន។

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត និងជាអ្នកគ្រប់គ្រងជាក់ស្តែងនៃព្រះរាជាណាចក្រនេះ Mohammed bin Salman បានសង្កត់ធ្ងន់ថា «ការឈ្លានពានដ៏ខ្លាំងក្លា» ប្រឆាំងនឹងបងប្អូនប៉ាឡេស្ទីន ត្រូវតែបញ្ឈប់។     ព្រះអង្គ បានមានព្រះបន្ទូលទៀតថា វាជាការចាំបាច់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការបំពេញការទទួលខុសត្រូវនេះ។

នៅក្នុងសុន្ទរកថារបស់ព្រះអង្គ ព្រះមហាក្សត្រនៃប្រទេសបារ៉ែន Hamad bin Isa al-Khalifa បានអំពាវនាវឲ្យមានសន្និសីទសន្តិភាពអន្តរជាតិសម្រាប់មជ្ឈិមបូព៌ា។

លោក Ahmed Abul Gheit អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ និងជាអ្នកការទូតអេហ្ស៊ីបម្នាក់ បាននិយាយថា កិច្ចប្រជុំកំពូលនេះ បានធ្វើឡើងនៅក្រោមកាលៈទេសៈដ៏សំខាន់បំផុត។

លោក Ahmed បានបញ្ជាក់យ៉ាងច្បាស់ថា ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជន នៅតំបន់ហ្កាហ្សា គឺជាពេលដែលមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រមួយ ដោយបានបន្ថែមថា ប្រជាជនអារ៉ាប់ នឹងមិនបំភ្លេចអំពើហិង្សាដ៏ងងឹតងងល់នៃការកាន់កាប់របស់អ៊ីស្រាអែលឡើយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm