អតីត​កីឡាករ Liverpool, Stewart Downing ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​

2021/08/04 10:29:21 pm        72

​បាល់ទាត់៖ ​អតីត​ខ្សែបម្រើស្លាប​របស់​ហង្ស​ក្រហម Liverpool, Stewart Downing បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​ហើយ​ក្នុង​វ័យ ៣៧ឆ្នាំ​។ ​បន្ទាប់ពី​រយៈពេល​ក្នុង​អាជីព​លើ​ទីលាន​វាលស្មៅ Stewart Downing បាន​និយាយ​អរគុណ​ដល់​អ្នក​រាល់គ្នា​តាំងពីដើម​មក​សំរាប់​​ការគាំទ្រ លើកទឹកចិត្ត​ ជាពិសេស​ក្រុមគ្រួសារ អ្នកគាំទ្រ និង​ក្លិប​អាជីព​ទាំងអស់​បានផ្តល់​សេចក្តីទុកចិត្ត​។

​​Stewart Downing ជា​កីឡាករ​ដែល​ចេញពី​យុវជន​ថ្នាល​របស់​ក្លិប​ Middlesbrough និង​ឡើង​មកលេង​ក្រុម​ធំ​នៅ​ឆ្នាំ២០០១ រហូតដល់​ឆ្នាំ២០០៩ ឈ្នះ​ជើងឯក League Cup ១លើក, ជើង​ឯក​រង UEFA Cup ១លើក និង​ជួយ​ក្រុម​ឡើងមក​កាន់ English Premier League មុនពេល​ផ្លាស់​ទៅកាន់ Aston Villa លេង​ដល់​ឆ្នាំ២០១១ ទើប​ផ្លាស់​ទៅកាន់ Liverpool​។ ជាមួយ Liverpool, Downing ក៏បាន​ជួយ​ក្រុម​ឈ្នះ​ជើងឯក League Cup ១​លើក​ផងដែរ​។

​បន្ទាប់ពី​អាជីព​ជាមួយ Liverpool, Stewart Downing ក៏បាន​បន្តដំណើរ​ទៅ West Ham រួច​ត្រលប់​ទៅកាន់​ក្លិប​ចាស់ Middlesbrough វិញ​មុន​ពេលដែល​ចុងក្រោយ​បំផុត​លេង​ឱ្យ Blackburn Rovers បាន​ពីរ​រដូវ​កាលពី​ឆ្នាំ២០១៩ ដល់ ២០២១​។ ​Stewart Downing ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស​ជាច្រើន​ប្រភេទ​អាយុ និង​ជាប់​ក្រុម​ធំ​អង់គ្លេសលេង​បាន ៣៥លើក​ពី​ឆ្នាំ២០០៥ ដល់ ២០១៤៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        136
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm