រុស្ស៊ីបង្កើនការប្រើប្រាស់យានដ្រូនវាយប្រហារ នៅជួរមុខនៃតំបន់ខាគីវ

2024/05/17 09:55:17 pm        106

កាំភ្លើងធំអ៊ុយក្រែននៅលើខ្សែត្រៀមជួរមុខនៃតំបន់ខាគីវ កំពុងប្រឈមមុខនឹងការគំរាមកំហែងធំជាងពេលណាៗទាំងអស់ពីការវាយប្រហារដោយដ្រូនពិឃាត Lancet របស់កងនាវារុស្ស៊ី នេះបើយោងតាមកងកំាភ្លើងធំដែលកំពុងប្រយុទ្ធនៅទីនោះ។

លោក Artist ជាមេបញ្ជាការកងពលធំថ្មើរជើងលេខ៤២ ដែលបាននិងកំពុងវាយបកទៅលើការវាយលុកថ្មីរបស់រុស្ស៊ីក្នុងតំបន់នេះ កាលពីសប្តាហ៍មុន បាននិយាយថា៖«ដ្រូនមួយគ្រឿងមក ពីរនាទីក្រោយមក មានដ្រូនមួយគ្រឿងមកទៀត»។

ទាហាន បានស្នើសុំឲ្យគេហៅតាមសញ្ញាហៅយោធាតែប៉ុណ្ណោះ ដើម្បីការពារអត្តសញ្ញាណរបស់ពួកគេ។

យានដ្រូនដែលមានស្លាបរាងអក្សរ X និងផ្ទុកសារធាតុផ្ទុះជាច្រើនគីឡូក្រាម គឺជាការគំរាមកំហែងដ៏ធំបំផុតមួយចំពោះកាំភ្លើងធំ និងរថពាសដែករបស់អ៊ុយក្រែន អស់រយៈពេលជាងមួយឆ្នាំហើយនោះ។

ទោះជាយ៉ាងណាក៏ដោយ យានិកនៃកងកាំភ្លើងធំ 2S1 Gvozdika សម័យសូវៀត ដែលសារព័ត៌មានរ៉យទ័រ បាននិយាយកាន់នោះ មិនដែលឃើញអ្វីមួយនៅជិតយានដ្រូនពិឃាត Lancets ដែលកំពុងហោះហើរ នៅលើដែនអាកាសនៃតំបន់ខាគីវនោះទេ បើទោះបីជាបានឃើញមាននៅពីខាងលើផ្នែកខ្លះនៃខ្សែត្រៀមជួរមុខក៏ដោយ។

លោក Samuel Bendett អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវសន្តិសុខអាមេរិកថ្មី បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួនកំពុងតាមដានការលើកឡើងបន្ថែមទៀតអំពីការវាយប្រហារដោយដ្រូនពិឃាត Lancet នាពេលថ្មីៗនេះ នៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគាំទ្ររុស្ស៊ី។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        106
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        144
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm