សម្ដេចតេជោ ហ៊ុន សែន៖ បារាំងបានជួយស្វែងរកសុខសន្តិភាពនៅកម្ពុជា រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស

2024/05/17 10:13:03 pm        163

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាំងសង់ អេប្លេ (M.Vincent ÉBLÉ) សមាជិកព្រឹទ្ធសភាប្រចាំតំបន់បារាំង និងជាប្រធានក្រុមមិត្តភាពបារាំង-កម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគណៈប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា ដំណើរទស្សនៈកិច្ចនេះនឹងពង្រឹងនូវទំនាក់ទំនងមិតភាពកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតព្រោះកម្ពុជា និងបារាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាជាយូរលង់ណាស់មកហើយ។

ឯកឧត្តមប្រធានគណៈប្រតិភូ ជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការចំនួន៦ដង រួមជាមួយលក្ខណៈឯកជនផង គឺសរុបមានចំនួន១០លើកមកហើយ តែមិនដែលបានជួបសម្ដេចតេជោម្ដងណាឡើយ។ ឯកឧត្តម បង្ហាញក្ដីរីករាយ ដែលមានឱកាសបានជួបសម្ដេចតេជោ ក្នុងពេលដែលសម្ដេចធ្វើជាប្រធានព្រឹទ្ធសភា។

ឯកឧត្តមលើកឡើងថា កម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែង ក្នុងប្រវត្តិសាស្ត្រ ដោយ​ប្រទេស​ទាំងពីរមានការផ្លាស់ប្ដូរទស្សនកិច្ចគ្នា មានការជួបសន្ទនាពិគ្រោះយោបល់ជាច្រើន ហើយឯកឧត្តមបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅទីក្រុងប៉ារីសកាលពីដើមឆ្នាំកន្លងទៅនេះគឺមានអត្ថប្រយោជន៍យ៉ាងសម្បើមណាស់។

ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោថា តាំងពីឯកឧត្តម បានជាប់ឆ្នោត ជាប្រធានក្រុមមិត្តភាព​អន្តរសភាបារាំង-កម្ពុជា នៅឆ្នាំ២០១២ មកដល់ពេលនេះ គឺមានរយៈពេល ១២ឆ្នាំហើយ ដោយ​ឯកឧត្តម បានស្គាល់កម្ពុជាតាមរយៈការធ្វើទស្សនកិច្ចនៅកម្ពុជាចំនួន១០លើក ហើយបាន​ស្គាល់តំបន់​ដែលមានបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសបារាំង ដូច្នេះឯកឧត្តមបានស្គាល់ និងស្រឡាញ់ចូលចិត្តពីទំនៀមទំលាប់ វប្បធម៌ខ្មែរ ដែលធ្វើឱ្យទំនាក់ទំនងរបស់ឯកឧត្តម និងកម្ពុជា មានភាពរីកដុះដាល។

សម្ដេចតេជោ សម្ដែងក្ដីរីករាយដែលឮថា​ ឯកឧត្តមបានមកទស្សនកិច្ចនៅកម្ពុជាចំនួន១០ដង និងពេញចិត្តដែលបានផ្សារភ្ជាប់ទំនាក់ទំនងរវាងបារាំង និងកម្ពុជា ហើយជាពិសេសការចូលរួមរបស់​បារាំង ក្នុងការស្វែងរកសុខសន្តិភាពនៅកម្ពុជា តាមរយៈការជួយជ្រោមជ្រែងឱ្យមានជំនួបរវាង​សម្ដេច​និងអតីតព្រះមហាក្សត្រ ​សម្ដេចព្រះនរោត្តម ​សីហនុ ព្រះបរមរតនកោដ្ឋ រហូតដល់​មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សម្ដេច ក៏បានសម្ដែងក្ដីរីករាយផងដែរ​ ចំពោះកិច្ចការដែលកម្ពុជា បានធ្វើជាមួយបារាំង ហើយ​ជាពិសេស ទំនាក់ទំនងជាហូរហែជាមួយថ្នាក់ដឹកនាំបារាំងជាបន្តបន្ទាប់​រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបង្ហាញការរីករាយដែលទំនាក់ទំនងនេះ​ មានការរីកលូតលាស់ទាំងផ្នែកសេដ្ឋកិច្ច ដោយមាន​ក្រុមហ៊ុនបារាំងជាច្រើន បានចូលរួមជាបន្តបន្ទាប់ ហើយសម្ដេចបានសំណូមពរ​ឱ្យឯកឧត្តម​ប្រធានគណៈប្រតិភូជំរុញឲ្យអ្នកវិនិយោគបារាំង មកវិនិយោគថែមទៀត លើវិស័យផ្សេងៗនៅ​កម្ពុជា។

សម្ដេចតេជោ បានបញ្ជាក់ថា នៅក្នុងវិស័យវប្បធម៌បេតិកភ័ណ្ឌ គឺបារាំងបានជួយច្រើន ជាពិសេស​ការ​ធ្វើជាសហប្រធានជាមួយជប៉ុន ក្នុង ICC អង្គរ ​ដែលបានជួយជ្រោមជ្រែងរហូតដល់​បានចុះបញ្ជី​ក្នុងបេតិកភណ្ឌ ប្រាសាទសំបូរព្រៃគុក កាលពីពេលកន្លងទៅនេះ។

ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសតាំង​ពីមានជម្លោះមកមានការអភិវឌ្ឍ។ ឯកឧត្តម ក៏បានបង្ហាញមោទនភាពផងដែរ ដោយសារតែបារាំង​បានរួមចំណែកដ៏សុខសន្តិភាព វិបុលភាពរបស់ប្រទេសកម្ពុជា។ ឯកឧត្តម យល់ថា សន្តិភាព​គឺជាគោលដៅមួយដ៏សំខាន់ណាស់ និងជាលក្ខខណ្ឌសម្រាប់គ្រប់ប្រទេស ដើម្បីមានការអភិវឌ្ឍ មានវិបុលភាព ហើយសម្រាប់ប្រជាជន គឺត្រូវការសុខសន្តិភាព។

ឯកឧត្តម ​សង្កេតឃើញថា កម្ពុជាជាប្រទេសស្វ័យភាពក្នុងការសម្រេចចិត្តដោយឯករាជភាព​ទាក់ទង​ជាមួយនឹងចំហររបស់កម្ពុជាលើបញ្ហាអូយក្រែនដែលឯកឧត្តមសង្កេតឃើញថាកម្ពុជាមានសមត្ថភាពមិនរណបប្រទេសអ្នកណា ​ស្ដាប់បង្គាប់អ្នកណាទេហើយជាប្រទេសតែមួយនៅក្នុងតំបន់​ដែល​មានឥរិយាបថ​ដែលស្របនឹងគោលចំហជាមួយបារាំងផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        156
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        84
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm