ជនសង្ស័យជាង ២០នាក់ ត្រូវបានចាប់ខ្លួននៅ Johor ក្រោយមានការវាយប្រហារលើប៉ុស្តិ៍នគរបាល បណ្ដាលឲ្យមន្រ្តី ២នាក់ស្លាប់

2024/05/17 10:46:53 pm        145

មនុស្សជាង ២០នាក់ដែលត្រូវបានគេជឿថា ជាសមាជិកនៃក្រុមភេរវករ Jemaah Islamiyah (JI) ត្រូវបាននគរបាលម៉ាឡេស៊ីចាប់ខ្លួន បន្ទាប់ពីមានការវាយប្រហារលើប៉ុស្តិ៍នគរបាលមួយកន្លែង នៅជាយក្រុង Johor Bahru នាព្រឹកព្រលឹមថ្ងៃសុក្រ (ទី១៧ ខែឧសភា) នេះ។

ការវាយប្រហារ នៅឯប៉ុស្តិ៍នគរបាល Ulu Tiram វេលាម៉ោងប្រហែល ២ និង ៣០នាទីព្រឹក បានសម្លាប់មន្ត្រីនគរបាល ២នាក់ និងបានធ្វើឲ្យមនុស្សម្នាក់រងរបួស។ ក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅប៉ុស្តិ៍នគរបាលនោះ អគ្គស្នងការនគរបាលម៉ាឡេស៊ី លោក Razarudin Husain បាននិយាយថា ជនសង្ស័យភេទប្រុសវ័យ ២១ឆ្នាំ បានចូលប៉ុស្តិ៍នគរបាល ប្រដាប់ដោយប្រដាប់អាវុធ ហើយរូបគេបានវាយប្រហារនគរបាលម្នាក់នៅជិតច្រកចូលប៉ុស្តិ៍ ដោយបានយកកាំភ្លើងខ្លីរបស់នគរបាលរូបនោះ។

លោក Razarudin បានបន្ថែមថា បន្ទាប់មកការបាញ់ប្រហារគ្នា ក៏បានកើតឡើងនៅកន្លែងចតរថយន្តរបស់ប៉ុស្តិ៍ រវាងជនសង្ស័យ និងមន្រ្តីនគរបាល ដែលបណ្តាលឲ្យមន្រ្តីម្នាក់ទៀតស្លាប់។ ជនសង្ស័យក៏ត្រូវបានបាញ់សម្លាប់ដែរក្នុងការហេតុការណ៍បាញ់តគ្នានេះ។ លោកបានបន្តថា បន្ទាប់មកមន្ត្រីនគរបាលបានចាប់ផ្ដើមឆែកឆេរផ្ទះជនសង្ស័យ ហើយបានរកឃើញភស្តុតាងថា ជននោះជាសមាជិករបស់ក្រុម JI។ នៅពេលអ្នកសារព័ត៌មានសួរអំពីអ្វីដែលជាហេតុផលនៃការវាយប្រហារនោះ លោក Razarudin បានឆ្លើយថា៖ «ពួកគេជាសមាជិករបស់ក្រុម JI។ យើងសង្ស័យថា (វា គឺដើម្បីទទួលបានអាវុធ) ប៉ុន្តែយើងត្រូវតែស៊ើបអង្កេតបន្ថែមទៀត»។

ជាមួយគ្នានេះ លោក Razarudin បានគូសបញ្ជាក់បន្ថែមថា មនុស្សជាង ២០នាក់ដែលត្រូវបានជឿថា មានទំនាក់ទំនងជាមួយក្រុម JI ត្រូវបានចាប់ខ្លួន ដើម្បីសាកសួរ ក្នុងនោះរួមទាំងសមាជិក ៥នាក់នៃគ្រួសារជនសង្ស័យដែលមានអាយុចន្លោះពី ១៩ឆ្នាំ ទៅ ៦២ឆ្នាំផងដែរ។ សូមបញ្ជាក់ថា ក្រុម Jemaah Islamiyah (JI) មានទំនាក់ទំនងជាមួយអាល់កៃដា ជាក្រុមភេរវករដែលបានធ្វើការវាយប្រហារ កាលពីថ្ងៃ ១១ កញ្ញា នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០១។ ក្រុម JI ទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មដ៏សាហាវបំផុតមួយចំនួនរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងនោះរួមទាំងការបំផ្ទុះគ្រាប់បែកនៅកោះបាលី ឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សជាង ២០០នាក់ផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm