អតីតមន្ត្រី៖ លោកត្រាំ ប្រហែលជាចង់ «ដោះស្រាយ» បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ប្រសិនបើជាប់ឆ្នោតឡើងវិញ

2024/05/17 10:49:37 pm        104

អតីតមន្ត្រីអាមេរិកអំឡុងពេលការកាន់តំណែងប្រធានាធិបតីរបស់លោក ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ប្រហែលជាចង់ «ដោះស្រាយ»បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ ដោយបញ្ជាក់ថា វិធីដោះស្រាយបញ្ហានេះគឺ «មិនអាចទាយទុកជាមុនបាន»។

លោកស្រី Allison Hooker អតីតនាយកជាន់ខ្ពស់ប្រចាំតំបន់អាស៊ី នៅក្រុមប្រឹក្សាសន្តិសុខជាតិ បានធ្វើការកត់សម្គាល់ ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងការទូតកម្រិតមេដឹកនាំជាមួយកូរ៉េខាងជើង គឺជាវិធីសាស្រ្ត «ត្រឹមត្រូវ»នៅពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) គឺជា «អ្នកសម្រេច ចិត្តដ៏សំខាន់នោះ»។

លោកស្រី Hooker បាននិយាយក្នុងអំឡុងពេលវេទិកាអនឡាញដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា៖«ខ្ញុំគិតថា គាត់ (លោក ត្រាំ ) មើលទៅកូរ៉េខាងជើង ហើយគិតថា ... យើងអាចផ្តលឱកាសឲ្យប្រទេសនេះម្តងទៀត»។

លោកស្រី បានបន្ថែមថា៖«គាត់ចង់ឃើញបញ្ហានោះត្រូវបានដោះស្រាយ ថាតើនោះជាបញ្ហានុយក្លេអ៊ែរ ឬបញ្ហាគំរាមកំហែង ឬអ្វីក៏ដោយ… ប៉ុន្តែរបៀបដែលយើងទៅដល់ទីនោះ គឺមិនអាចទាយទុកជាមុនបានទេ។

ដោយលោក ត្រាំ ដែលកំពុងប្រឹងប្រែងដើម្បីទទួលបានតំណែងនៅសេតវិមាន នៅក្នុងការបោះឆ្នោតនៅ ថ្ងៃទី៥ ខែវិច្ឆិកា សំណួរបានលេចឡើងថាតើគាត់ នឹងបន្តទំនាក់ទំនងការទូតផ្ទាល់ខ្លួនជាមួយលោក            គីម     ជុងអ៊ុន នៅក្នុងអ្វីដែលត្រូវបានគេហៅថា ជាវិធីសាស្រ្ត «ពីលើចុះក្រោម» ដែលនាំឲ្យមានកិច្ចប្រជុំដោយផ្ទាល់ចំនួនបីលើករវាងមេដឹកនាំទាំងពីរ រួមទាំងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ ២០១៨។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm