EU ស៊ើបអង្កេតក្រុមហ៊ុន Meta ជុំវិញសុវត្ថិភាពកុមារ នៅលើ Facebook និង Instagram

2024/05/17 10:57:27 pm        120

និយតករសហភាពអឺរ៉ុប (EU) បានបើកការស៊ើបអង្កេតជាផ្លូវការលើក្រុមហ៊ុន Meta ពាក់ព័ន្ធនឹងការអាចបំពានលើច្បាប់មាតិកាអនឡាញ ទាក់ទងនឹងសុវត្ថិភាពកុមារ នៅក្នុងវេទិការបស់បណ្ដាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុននេះ។

កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែឧសភា) គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនព្រួយបារម្ភថា ប្រព័ន្ធដំណើរការនីតិវិធីស្វ័យប្រវត្តិដែលប្រើដោយវេទិកាបណ្ដាញសង្គមដ៏ពេញនិយម ដើម្បីណែនាំវីដេអូ និងការបង្ហោះនោះ អាច «ទាញយកចំណេញលើកម្សោយ និងការគ្មានបទពិសោធន៍» របស់កុមារ និងជំរុញឲ្យមាន «ទង្វើញៀន»។

អ្នកស៊ើបអង្កេតរបស់ EU ក៏នឹងពិនិត្យមើលថា តើប្រព័ន្ធទាំងនេះ កំពុងពង្រឹងអ្វីដែលគេហៅថា «រន្ធទន្សាយ» (ភាពច្របូលច្របល់) ដែលនាំអ្នកប្រើប្រាស់ចុចទៅរកមាតិកាដែលរំខានកាន់តែខ្លាំងឡើង។ ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់ប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លើសពីនេះ គណៈកម្មការក៏មានការព្រួយបារម្ភអំពីការធានាអាយុ និងវិធីសាស្រ្តផ្ទៀងផ្ទាត់ដែលដាក់ដោយក្រុមហ៊ុន Meta ផងដែរ»។

គួរបញ្ជាក់ថា ការស៊ើបអង្កេតនេះកំពុងត្រូវបានធ្វើឡើងក្រោមច្បាប់សេវាកម្មឌីជីថល (DSA) ជាច្បាប់ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោកបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការការពារអ្នកប្រើប្រាស់អឺរ៉ុបតាមប្រព័ន្ធអ៊ីនធឺណិត។ DSA មានច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីការពារកុមារ និងធានាភាពឯកជន និងសុវត្ថិភាពរបស់ពួកគេ តាមប្រព័ន្ធអ៊ីនធឺណិត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm