អាស៊ាន ចិន កូរ៉េ និងជប៉ុន ប្ដេជ្ញាស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស

2021/08/05 04:10:04 am        542

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០​២​​១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទ​ក្រោ​យ​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តី​ការបរ​ទេ​ស​​អាស៊ានបូកបីលើកទី២២ តាមប្រព័ន្ធវីដេអូ។

ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយនឹងសាធារណរដ្ឋកូរ៉េ កិច្ចប្រជុំបានអបអរសាទរវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ​អា​ស៊ា​ន-សាធារណ​រដ្ឋកូរ៉េ និងបានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀត​នូវទំនាក់ទំនងសន្ទនា​អាស៊ាន-​សា​​ធារ​ណ​រដ្ឋកូរ៉េ រួមមានតាមរយៈគោលនយោបាយទិសខាងត្បូងថ្មីបូក(NSPP)របស់សាធារណរដ្ឋកូរ៉េ។

ក្នុងន័យនេះ អាស៊ានបានគាំទ្រចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ សម្រាប់សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំ ស្តីពីការជំរុញកិច្ចស ហ​​​ប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលស្របគ្នាជាមួយគោលនយោបាយទិសខាងត្បូងថ្មីបូក(NSPP) និងយុទ្ធសាស្រ្ត និង​គំ​និ​ត​​ផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន។

អាស៊ានបានស្វាគមន៍សំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (A​M​M​DM​)​ បូកយន្តការសាធារណរដ្ឋកូរ៉េ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការគាំទ្រយ៉ាងមុតមាំរបស់​សាធារ​ណរដ្ឋកូរ៉េ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ រួមមានការរៀបចំកិច្ចសន្ទនាសុខុមាល​ភាពអាស៊ាន-សាធារណរ​ដ្ឋ​កូរ៉េ ជាដើម។

ចំពោះកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនវិញ កិច្ចប្រជុំបានកត់សម្គាល់ដោយការ​ពេញ​ចិត្ត ចំពោះសមិទ្ធផលនៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន និងបានអបអរសាទរចំពោះការទទួលបានលទ្ធផលផ្លែផ្កា ក្នុងការរៀប​ចំកិច្ច​ប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៧-០៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ដែល​ជាផ្នែកមួយនៃការប្រារព្ធខួបលើកទី៣០នៃទំនាក់ទំនងអាស៊ាន-ចិន។

សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របពេលដែលអាស៊ានបានសម្តែងនូវការកោតសរសើរ ចំពោះប្រទេសចិនសម្រាប់​ការគាំ​ទ្រ​តំបន់យ៉ាងពេញទំហឹង ប្រទេសចិនបានរំលឹកជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាស៊ាន រួមមានតាម​រ​យៈ​ការគាំទ្រដល់សមត្ថភាពតំបន់ក្នុងការផលិត និងចែកចាយវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាកិច្ចខិត​ខំប្រឹងប្រែង​ស្តារ​ឡើង​វិញ។

ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយនឹងជប៉ុន កិច្ចប្រជុំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែម​ទៀត​នូវទំនាក់ទំនងអាស៊ាន-ជប៉ុន តាមរយៈការអនុវត្តផែនការអនុវត្តនៃសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ច​សហប្រតិបត្តិ​ការ​​អាស៊ាន-ជប៉ុន ៖ ចក្ខុវិស័យរួមគ្នា អត្តសញ្ញាណរួមគ្នា អនាគតរួមគ្នា ដែលត្រូវបានកែសម្រួលឡើងវិញ។ អាស៊ានបានសម្តែងនូវការកោតសរ សើរចំពោះប្រទេសជប៉ុនសម្រាប់ការផ្តល់វ៉ាក់សាំង ការគាំទ្រដល់ការស្តារសេដ្ឋ​កិច្ច-​សង្គម​ឡើង​វិញ តាមរយៈហិរញ្ញវត្ថុអភិវឌ្ឍ និងការពង្រឹងភាពរឹងមាំតំបន់ តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ានស ម្រាប់ភាពបន្ទាន់​ផ្នែកសុខភា​ព​សា​ធារណៈ និងជំងឺដែលកំពុងកើតមាន(ACPHEED)។

ទាំងអាស៊ាន និងជប៉ុន បានឯកភាពសម្រួលឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស តាមរយៈការអនុវត្តប្រកប ដោយប្រសិទ្ធ​ភាព​នូវ​ផែនការ​សកម្មភាពភាពភាពធន់រឹងមាំនៃសេដ្ឋកិច្ចរបស់អាស៊ាន-ជប៉ុន និងការគាំទ្រដល់ការអនុវត្តក្រ​បខណ្ឌ​ស្តារ​ឡើងវិញ​គ្រប់​ជ្រុង​ជ្រោយរបស់អាស៊ាន។

ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី(APT)លើកទី២២វិញ កិច្ចប្រជុំបានសម្តែងការពេញចិត្ត​ចំពោះវឌ្ឍនភាពប្រកប​ដោយ​អត្ថ​ន័យ ក្នុងការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី(២០១៨-២០២២)​ និងទន្ទឹងដល់ការអភិវឌ្ឍ​ផែនការ​ការ​ងារ​កិច្ច​សហប្រតិបត្តិការអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ២០២៣-២០២៧។

កិច្ចប្រជុំបានទទួលស្គាល់នូវតួនាទីនាំមុខនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងការកាត់បន្ថយផលប៉ះពាល់​នៃជំងឺរាត​ត្បាត​កូវីដ​-១៩ និងបានទទួលស្គាល់អំពីជំនួយរបស់ប្រទេសបូកបី ជូនដល់ប្រទេសជាសមាជិក​អាស៊ាន ក៏ដូចជាការរួមចំណែករបស់​ប្រទេស​បូក​បី ជួយដល់គំនិតផ្តួចផ្តើមនានារបស់អាស៊ានក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm