ទោះបើជាមានសម្ពាធពីលោកខាងលិចក៏ដោយ ក៏ចិនមិនប្រញាប់ប្រញាល់កាត់បន្ថយការគាំទ្ររុស្ស៊ីដែរ

2024/05/17 11:55:27 pm        290

អ្នកវិភាគ បាននិយាយថា ទោះបីជាលោកខាងលិចអំពាវនាវឲ្យចិនកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះ    សង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន ដោយកំណត់ការផ្គត់ផ្គង់សម្ភារៈដែលអាចប្រើប្រាស់ទាំងយោធានិងស៊ីវិល និងសមាសធាតុសព្វាវុធដល់ប្រទេសរុស្ស៊ីក៏ដោយ ក៏ទីក្រុងប៉េកាំង មិនមានចំណាប់អារម្មណ៍ ក្នុងការទម្លាក់ការគាំទ្ររបស់ខ្លួនសម្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះទេ។

ខណៈពេលដែលប្រទេសចិន មិនចង់បង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិច ហើយទទូចថាខ្លួនមិនបញ្ជូនអាវុធសម្លាប់មនុស្សទៅទីក្រុងមូស្គូ ទីក្រុងវ៉ាស៊ីនតោន បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងតស៊ូដើម្បីទ្រទ្រង់ការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ដោយពុំចាំបាច់មានទីក្រុងប៉េកាំងទេ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានទៅដល់ប្រទេសចិន ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ខណៈដែលទីក្រុងមូស្គូ កំពុងស្វែងរកការគាំទ្របន្ថែមពីលោកប្រធានាធិបតី ស៊ី ជីនពីង ( Xi Jinping) សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីការដាក់ទណ្ឌកម្មជាច្រើនជុំរបស់លោកខាងលិច។

កិច្ចពិភាក្សាកម្រិតខ្ពស់នេះ ធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់លោក ស៊ី កាលពីសប្តាហ៍មុន នៅទីក្រុងប៉ារីសជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលបានស្វាគមន៍ «ការប្តេជ្ញាចិត្ត» របស់ប្រទេសចិន ដើម្បី «គ្រប់គ្រងយ៉ាងតឹងរ៉ឹង»លើការនាំចេញទំនិញ

ដែលអាចប្រើប្រាស់សម្រាប់ស៊ីវិលផងនិងយោធា ខណៈពេលដែលក៏មានការព្រួយបារម្ភអំពី «ព័ត៌មានដែលយើងអាចមាន» អំពីការបំពានដោយក្រុមហ៊ុនចិនមួយចំនួន។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានចូលរួមក្នុងកិច្ចពិភាក្សាទាំងនោះបាននិយាយថា៖«ត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយការដឹកជញ្ជូនទំនិញដែលអាចប្រើប្រាស់សម្រាប់ស៊ីវិលនិងយោធា ទៅឲ្យប្រទេសរុស្ស៊ីដែលស្វែងរកផ្លូវរបស់ពួកគេ ទៅកាន់សមរភូមិ»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        37
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        107
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm