ការពង្រាយនគរបាលបារាំងដ៏ច្រើន ធ្វើឡើងដើម្បីធានាសន្តិសុខ នៅដែនដី New Caledonia

2024/05/18 02:51:58 am        298

មន្ត្រីបារាំងប្រចាំដែនដី New Caledonia បាននិយាយនៅថ្ងៃសុក្រ (១៧ ឧសភា) នេះថា កងកម្លាំងនគរបាលបារាំង បានចាប់ផ្តើមទៅដល់កោះប៉ាស៊ីហ្វិកនេះហើយ ដោយនេះជាផ្នែកនៃប្រតិបត្តិការដ៏ធំមួយ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅរដ្ឋធានី Noumea ឡើងវិញ។

ចំនួននគរបាល និងអាវុធហត្ថនៅលើដែនដីកោះដែលគ្រប់គ្រងដោយបារាំងនេះ នឹងកើនឡើងដល់ ២.៧០០នាក់ នៅល្ងាចថ្ងៃសុក្រ ដោយបង្កើនពីចំនួន ១.៧០០។

គួរបញ្ជាក់ថា បន្ទាប់ពីមានកុបកម្មដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ រហូតបណ្តាលឲ្យមានអ្នកស្លាប់ ៤នាក់ និងការចាប់ខ្លួនមនុស្សរាប់រយនាក់នោះ កាលពីយប់ថ្ងៃព្រហស្បតិ៍ មានភាពស្ងប់ស្ងាត់បន្តិច។ នេះបើតាមស្នងការជាន់ខ្ពស់របស់ប្រទេសបារាំង លោក Louis Le Franc ដែលបានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយតាមទូរទស្សន៍។

លោកបានប្រាប់ថា នៅមានចំណុចនៃការប្រឈមមុខដាក់គ្នា និងការព្រួយបារម្ភជាច្រើទៀត នៅក្នុងទីក្រុង Noumea។ លោកបានបន្តថា ប្រតិបត្តិការដើម្បីផ្គត់ផ្គង់ស្បៀង និងថ្នាំដល់សាធារណជន នឹងចាប់ផ្តើមដោយក្រុមនានា ក្នុងនោះរួមទាំងក្រុមជំនាញផ្នែកបោសសម្អាតមីន ដែលកំពុងដករបាំងបិទផ្លូវ ដែលត្រូវបានដាក់ដោយក្រុមសកម្មជន។

អាជ្ញាធរបាននិយាយថា កុបកម្មដែលធ្វើឡើងដោយខឹងសម្បានឹងកំណែទម្រង់ការបោះឆ្នោតនោះ បានដុតបំផ្លាញកន្លែងធ្វើអាជីវកម្ម ដុតរថយន្ត ប្លន់ហាង និងដំឡើងរបាំងបិទផ្លូវ ក្នុងរយៈពេល ៣ថ្ងៃនេះ ដោយកាត់ផ្តាច់លទ្ធភាពទទួលបានថ្នាំ និងអាហារ។

រដ្ឋបាលរបស់ដែនដី New Caledonia កាលពីថ្ងៃសុក្រនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកោះនេះមានស្តុកស្បៀង សម្រាប់រយៈពេល ២ខែ ហើយបញ្ហា គឺការចែកចាយ។

ប្រទេសបារាំងបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅលើកោះនេះ ដោយដាក់មនុស្សយ៉ាងហោចណាស់ ១០នាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ និងហាមប្រាមបណ្ដាញសង្គម TikTok៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm