អនុសញ្ញាឆ្នាំ២០០៥ ស្តីពីការការងារ និងការលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ គឺជាអនុសញ្ញាកម្រិតអន្តរជាតិផ្តោតសំខាន់លើតម្លៃនៃភាពច្នៃប្រតិដ្ឋ និងផ្នែកសេដ្ឋកិច្ច

2024/05/18 04:04:25 am        124

ភ្នំពេញ : លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា អនុសញ្ញាស្តីពីឆ្នាំ២០០៥ ស្តីពីការការពារ និងលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ គឺជាអនុសញ្ញាកម្រិត អន្តរជាតិដែលទទួលស្គាល់នូវតម្លៃពិតនៃសកម្មភាព, ស្នាដៃ/ផលិតផល និងសេវាកម្មផ្នែកវប្បធម៌ ដែលផ្តោតសំខាន់លើតម្លៃនៃភាពច្នៃប្រតិដ្ឋ និងផ្នែកសេដ្ឋកិច្ច។

ការថ្លែងរបស់លោកជំទាវ ប៉ែន មុនីមករា យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វដ្ត៤ឆ្នាំ នៃការអនុវត្តអនុសញ្ញាឆ្នាំ២០០៥ ស្តីពីការការងារ និងការលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌, កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលអង្គរវត្ត, ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ដោយមានការចូលរួមពីអ្នកស្រី ធីប៊ូតូ ហ្កាប្រ៊ីយែល ប្រធានឯកទេសកម្មវិធីវប្បធម៌ អង្គការយូណេស្កូប្រចាំកម្ពុជាតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការសង្គមស៊ីវិល និងធុរជនក្នុងវិស័យសិល្បៈវប្បធម៌។

លោកជំទាវ ប៉ែន មុនីមករា បានបន្ថែមទៀតថា ការចូលរួមពីសំណាក់សង្គមស៊ីវិល និងធុរជនក្នុងវិស័យវប្បធម៌ គឺពិតជាមានសារសំខាន់ក្នុងការអនុវត្តអនុសញ្ញានេះ ពោលគឺរដ្ឋាភិបាល និងសង្គមស៊ីវិលមានឱកាស សហការគ្នាយ៉ាងជិតស្និតសំដៅធ្វើឲ្យកិច្ចការការពារ និងលើកស្ទួយភាពផ្សេងៗនៃវិញ្ញត្តិវប្បធម៌មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតម្លាភាព។ រីឯរបាយការណ៍វដ្ដ៤ឆ្នាំ ដែលរដ្ឋភាគី (កម្ពុជា) មានភារកិច្ចត្រូវបំពេញ និងផ្តល់ជូនអង្គការយូណេស្កូនៅរៀងរាល់៤ឆ្នាំម្តង គឺជាសញ្ញាណដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើការងារដែល យើងសម្រេចបាន និងបញ្ហាប្រឈមដែលយើងជួបប្រទះក្នុងពេលអនុវត្តអនុសញ្ញា និងពិសេសជាឱកាសក្នុងការពិនិត្យ តាមដាន និងវិភាគលើគោលនយោបាយ យុទ្ធសាស្រ្ត វិធាន និងសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងការការពារ និងលើកស្ទួយភាពចម្រុះនៃវប្បធម៌ និងឧស្សហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ។ បច្ចុប្បន្ន កម្ពុជាក៏បានគិតគូររៀបចំគោលនយោបាយវប្បធម៌របស់ខ្លួនស្របតាមស្ថានភាពជាក់ស្តែងក្នុងប្រទេស ហើយក៏ឲ្យឆ្លើយតបទៅនឹងគោលនយោបាយរបស់អង្គការសហប្រជាជាតិដែរ ដោយប្រកាន់យក “ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ” ជាគោល។ ការកំណត់យកនយោបាយនេះ គឺបានគិតគូច្បាស់លាស់ពីសក្តានុពលសេដ្ឋកិច្ច នៃវប្បធម៌ ដែលជួយដល់ការអភិវឌ្ឍប្រទេសជាតិ ដោយលើកកម្ពស់សុខមាលភាពសង្គម និងជីវភាពប្រជាជនទូទៅ។ រាជរដ្ឋាភិបាលអាណតិ្តទី៧ បានដាក់ចេញនៅយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះបញ្ចកោណ ទី១ មុំទី១ បញ្ចកោណទី២ មុំទី១ និងបញ្ចកោណទី៣ មុំទី៣ បានបញ្ជាក់ពីទិសដៅការងារពាក់ព័ន្ធនឹងការ ជម្រុញភាពជាដៃគូរវាងរដ្ឋ និងដៃគូឯកជន, ការចង្អុលបង្ហាញក្រសួងពាក់ព័ន្ធបន្ត និងពង្រឹងគោលនយោបាយយុទ្ធសាស្រ្ត និងផែនការនានាក្នុងការជម្រុញវិស័យវប្បធម៌ និងការច្នៃប្រតិដ្ឋ និងការការពារកម្មសិទ្ធិបញ្ញា និងទ្រព្យសម្បត្តិឯកជនស្របច្បាប់ ដើម្បីលើកកម្ពស់ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ និងការច្នៃប្រតិដ្ឋនិងការនវានុវត្ត ក្នុងគោលបំណងធានាអោយមានការប្រកួតប្រជែងក្នុងទីផ្សារ។ ទាំងនេះបង្ហាញឲ្យឃើញថារដ្ឋាភិបាលអាណតិ្តថ្មីនេះយកចិត្តទុកដាក់ខ្លាំងទៅលើការជម្រុញកំណើនសេដ្ឋកិច្ច លើវិស័យវប្បធម៌តាមរយៈការពង្រឹងគោល

នយោបាយនិងការសហការរវាងរដ្ឋនិងដៃគូសំដៅឲ្យមានការប្រកួតប្រជែងទីផ្សារលើវិស័យវប្បធម៌និងច្នៃប្រតិដ្ឋ។

បើតាមឯកឧត្តម ឈុន ម៉េងហុង អគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការយូណេស្កូកម្ពុជា បានលើកឡើងថា អនុសញ្ញាស្តីពីការការងារ និងការលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ ត្រូវបានអនុម័ត នាមហាសន្និបាតរបស់អង្គការយូណេស្កូ (ដែលជាភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិធ្វើកិច្ចការលើវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌) លើកទី៣៣ ក្នុងខែតុលា ឆ្នាំ២០០៥ នៅទីក្រុងបារីស ប្រទេសបារាំង ត្បិតអង្គការនេះយល់ឃើញថា ភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌ គឺជាបេតិកភណ្ឌរួមរបស់មនុស្សជាតិ និងគួរតែលើកតម្កើង និងថែរក្សាដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជារដ្ឋភាគី (សមាជិក) នៃអនុសញ្ញាឆ្នាំ២០០៥ នៅខែមិថុនា ឆ្នាំ២០០៧។ ក្រោយពេលផ្តល់សច្ចាប័ន រដ្ឋភាគីត្រូវផ្តល់របាយការណ៍រៀងរាល់៤ឆ្នាំម្តង ដែលត្រូវបង្ហាញពីគោលនយោបាយ យន្តការ វិធាន សកម្មភាព និងទិន្នន័យ (ពាក់ព័ន្ធ) ដែលរដ្ឋភាគីបានអនុវត្ត និងបញ្ហាប្រឈមដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តអនុសញ្ញា។ ការរៀបចំរបាយការណ៍វដ្ដ៤ឆ្នាំនៃអនុសញ្ញាឆ្នាំ២០០៥ គឺជាកត្តាលិករដ៏សំខាន់សម្រាប់អង្គការសង្គមស៊ីវិលចូលរួមជាមួយរដ្ឋាភិបាល (ក្នុងនោះមានអន្តរក្រសួងផង) ក្នុងការវាយតម្លៃវឌ្ឍនភាពការងារដែលក្នុងនាមជារដ្ឋភាគីបានអនុវត្តដើម្បីការពារ និងលើកកម្ពស់ភាពចម្រុះនៃវិញ្ញាត្តិវប្បធម៌។ សូមជម្រាបដែរថា ចាប់តាំងពីចូលជារដ្ឋភាគី កម្ពុជាបានបំពេញ និងផ្ញើរបាយការណ៍វដ្ត៤ឆ្នាំនេះជូនអង្គការយូណេស្កូចំនួន២លើក ពោលគឺក្នុងឆ្នាំ២០១៣ និង២០១៦។ ដោយឡែកក្នុងឆ្នាំ២០២០ កម្ពុជាមិនបានបំពេញរបាយការណ៍នេះដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩។ សារជាថ្មី កម្ពុជាត្រូវបំពេញរបាយការណ៍នេះ និងបញ្ជូនទៅអង្គការយូណេស្កូ ឲ្យទាន់កាលបរិច្ឆេទដែលបានកំណត់គឺមិនហួសពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

លោក បន្តថា គោលបំណងចម្បងក្នុងការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បី៖១)ផ្សព្វផ្សាយអំពីអនុសញ្ញាឆ្នាំ២០០៥ ស្តីពីការការងារ និងការលើកស្ទួយភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌ ២)ពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធដើម្បីត្រួតពិនិត្យគោលនយោបាយ ជាពិសេសបង្កឲ្យមានការសន្ទនារវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងធុរជនក្នុងវិស័យវប្បធម៌ ៣)ពិគ្រោះយោបល់ និងប្រមូលធាតុចូលពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងធុរជនក្នុងវិស័យវប្បធម៌ ដើម្បីផ្តល់ព័ត៌មាន និងទិន្នន័យពាក់ព័ន្ធសម្រាប់រៀបចំរបាយការណ៍វដ្ត៤ឆ្នាំ ស្តីពីការអនុវត្តអនុសញ្ញាឆ្នាំ២០០៥។ សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលនេះ ចែកចេញជាពីរវគ្គ៖ វគ្គទី១ គឺជាការធ្វើបទបង្ហាញស្តីពីអនុសញ្ញាឆ្នាំ២០០៥ និងបទបង្ហាញស្តីពី «ការត្រួតពិនិត្យទៅលើគោលនយោបាយចូលរួម៖ គោលការណ៍គ្រឹះ និងវត្ថុបំណង» ដែលធ្វើបទបង្ហាញដោយលោក ចូហ្សេវ ឡូ សមាជិកនៃក្រុមអ្នកជំនាញអនុសញ្ញាឆ្នាំ២០០៥។ រីឯវគ្គទី២ គឺកិច្ចពិភាក្សា និងពិគ្រោះយោបល់ដែលផ្តោតលើគោលដៅទាំង៤ នៃរបាយការណ៍វដ្ត៤ឆ្នាំនៃការអនុវត្តអនុសញ្ញាឆ្នាំ២០០៥ ដោយមានការចូលរួមរបស់សមាជិកអង្គសិក្ខាសាលាទាំងមូល។ ខ្ញុំបាទសូមជម្រាបដែរថា សិក្ខាសាលាថ្ងៃនេះមានការចូលរួមពីតំណាងក្រសួងស្ថាបន និងអង្គភាពពាក់ព័ន្ធចំនួន១៩ គ្រឹៈស្ថានអប់រំចំនួន២ សង្គមស៊ីវិល និងធុរជនក្នុងវិស័យវប្បធម៌ចំនួន១៦។ សិក្ខាសាលាថ្ងៃនេះ ជាឱកាសដ៏ពិសេសមួយសម្រាប់សិក្ខាកាមទាំងអស់ក្នុងការសិក្សាស្វែងយល់បន្ថែមទៀតស្តីពីអនុសញ្ញាឆ្នាំ២០០៥ និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ដើម្បីយកចំណេះដឹង និងបទពិសោធនេះជាមូលដ្ឋានក្នុងការរួមគ្នាបំពេញរបាយការណ៍នេះឲ្យបានជោគជ័យតាមការគ្រោងទុក៕

អត្ថបទ÷ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm