អាស៊ាន​តែងតាំង​អ្នកការទូត​ប្រ៊ុយណេ​ជា​ប្រេសិត​ពិសេស​ទទួលបន្ទុក​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​

2021/08/05 06:16:30 pm        415

​​អាស៊ាន៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន (ASEAN) បាន​តែង​តាំង​រដ្ឋមន្ត្រី​ទី​២ របស់​ប្រ៊ុយណេ​គឺ​លោក Erywan Yusof ជា​ប្រេសិត​ពិសេស​ប្រចាំ​សហភាព​មី​យ៉ាន់​ម៉ា​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដែល​ត្រូវ​បាន​ចេញផ្សាយ​បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ ​និង​ថ្ងៃ​ពុធ​ដោយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្លុក​នេះ លោក Erywan ត្រូវ​បាន​ទទួលបន្ទុក​ជួយ​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា និង​បើក​ការសន្ទនា​រវាង​មេដឹកនាំ​យោធា និង​គូប្រជែង​របស់​ពួកគេ នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ហែកហួរ​ដោយ​វិបត្តិ​មួយ​នេះ​។​ លោក Yusof ក៏​នឹង​ត្រួតពិនិត្យ​កញ្ចប់​ជំនួយ​មនុស្សធម៌​ដែរ ទោះបី​គ្មាន​ព័ត៌មាន​លម្អិត​ត្រូវ​បាន​ប្រកាស​ក៏ដោយ​។ ផ្ទុយទៅវិញ សេចក្ដីថ្លែងការណ៍​រួម​នេះ​បាន​អំពាវនាវ ​ឱ្យ​មជ្ឈមណ្ឌល​សម្របសម្រួល​អា​ស៊ាន​​សម្រាប់​ជំនួយ​មនុស្សធម៌​ ចាប់ផ្ដើម​ធ្វើការ​លើការណែនាំ​គោលនយោបាយ។​

​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយ​ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ចាំបាច់​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​នូវ​វិបត្តិ​សិទ្ធិមនុស្ស ​និង​មនុស្សធម៌​ធ្ងន់ធ្ងរ​របស់​មី​យ៉ាន់​ម៉ា ​ដែល​កំពុង​ត្រូវបាន​រងគ្រោះ​បន្ថែម​ដោយ​គ្រាអាសន្ន​សុខភាពជំងឺ COVID-19 និងទឹកជំនន់​នា​ពេល​ថ្មីៗ​នេះ ដោយ​ព្រមាន​ប្លុក​ក្នុង​តំបន់​ដើម្បី​ចៀសវាង​ផ្ដល់​ភាព​ស្របច្បាប់ ​ចំពោះ​យោធា​របស់​ប្រទេស​។​ រដ្ឋមន្ត្រីការបរទេស​អាមេរិក ​លោក Antony Blinken បាន​ជួប​សម​ភាគី​អាស៊ាន​ដែល​ជា​ផ្នែក​មួយ ​នៃ​កិច្ចប្រជុំ​ថ្នាក់​តំបន់​ដែល​លោក​កំពុង​ចូលរួម​នៅ​ក្នុង​សប្ដាហ៍​នេះ ហើយ​បាន​អំពាវនាវ​ឱ្យ​ប្លុក​នេះ​ចាត់វិធានការ​រួមគ្នា​ ដើម្បី​ជំរុញ​ឱ្យ​យោធា​បញ្ចប់​អំពើ​ហិង្សា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        893
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        474
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm