មានការប្រយុទ្ធគ្នាខ្លាំងនៅហ្កាហ្សាខាងជើង ខណៈជំនួយចាប់ផ្តើមចេញពីផែសាងសង់ដោយអាមេរិក

2024/05/18 05:11:10 pm        226

កងកម្លាំងអ៊ីស្រាអែល បានប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធហាម៉ាស នៅតាមច្រកផ្លូវតូចនៅទីក្រុង Jabalia ភាគខាងជើងតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ ក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំង ចាប់តាំងពីទាហានអ៊ីស្រាអែល បានត្រឡប់ទៅកាន់តំបន់នោះ មួយសប្តាហ៍កន្លងទៅនេះ ខណៈក្រុមសកម្មប្រយុទ្ធនៅភាគខាងត្បូង បានវាយប្រហាររថក្រោះដែលត្រូវបានដាក់ពង្រាយនៅជុំវិញទីក្រុង Rafah ។

ប្រជាជន និយាយថា រថពាសដែករបស់អ៊ីស្រាអែល បានវាយរុលចូលរហូតដល់ផ្សារមួយកន្លែង នៅទីក្រុង Jabalia ជាជំរំជនភៀសខ្លួនធំបំផុតចំនួន៨កន្លែងរបស់តំបន់ហ្កាហ្សា ហើយគ្រឿងចក្រឈូសឆាយ កំពុងវាយកម្ទេចលំនៅឋាន និងហាងនានានៅតាមផ្លូវ។ 

លោក ជេន ឡាអឺក(Jens Laerke) អ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយនៅទីក្រុងហ្សឺណែវថា ប្រជាជនមានការភ័យខ្លាច ហើយពួកគេកំពុងព្យាយាមចាកចេញ ដែលពួកគេភាគច្រើន កំពុងធ្វើតាមបញ្ជាឱ្យភៀសខ្លួនទៅភាគខាងជើងទៅកាន់ឆ្នេរសមុទ្រ ប៉ុន្តែវាពុំមានផ្លូវ ឬគោលដៅសុវត្ថិភាពនោះទេ។ ខណៈការប្រយុទ្ធគ្នាកាន់តែក្តៅគគុក យោធាអាមេរិក បាននិយាយថា រថយន្តដឹកជំនួយ បានចាប់ផ្តើមដំណើរការចេញពីកំពង់ផែបណ្តោះអាសន្នសាងសង់នៅឆ្នេរសមុទ្រ ជាលើកដំបូងដែលបានទៅដល់តំបន់ហ៊ុមព័ទ្ធហ្កាហ្សា។

អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយថា ដើម្បីទប់ស្កាត់ គ្រោះទុរ្ភិក្ស យើងត្រូវតែប្រើផ្លូវលឿនបំផុត និងច្បាស់បំផុតដើម្បីបានទៅដល់ប្រជាជននៅតំបន់ហ្កាហ្សា។

 

សេតវិមាន បាននិយាយថា ជំនួយបន្ថែមពីសហរដ្ឋអាមេរិក បានទៅដល់ប្រទេសស៊ីប ដើម្បីដាក់លើនាវាសម្រាប់ដឹកជញ្ជូនទៅកាន់តំបន់ហ្កាហ្សាតាមរយៈផែថ្មី។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក មានផែនការសន្តិសុខដ៏រឹងមាំ ដើម្បីការពារបុគ្គលិកដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការនៅកំពង់ផែ ហើយទាហានអាមេរិកមួយចំនួន បានចូលរួមក្នុងការជួយសម្រួលជំនួយពី នាវាទៅកាន់កំពង់ផែ និង សម្រាប់គោលបំណងសន្តិសុខ។

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        15
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        10
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm