ឯកឧត្តម ហ៊ុន ម៉ានិត អំពាវនាវអាជ្ញាធរ និងពលរដ្ឋប៉ៃលិន ចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បំប្លែង​ថ្មីដែលតា

2021/08/05 06:23:12 pm        399

ប៉ៃលិន ៖ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូល ប្រទេស និងធ្វើចត្តាឡីស័ក បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ឲ្យបាន នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសប្រភេទបំប្លែង​ថ្មីដែលតា (Delta) ខណៈកម្ពុជាបានរកឃើញជាបន្តបន្ទាប់ ។

ក្នុងឱកាសចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅ​ក្នុងខេត្តប៉ៃលិន ដែលកំពុងទទួលពលករមកពីប្រទេសថៃ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានិត មានប្រសាសន៍ថា ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ទាំងអស់ ត្រូវមានការអត់ធ្មត់ និងខិតខំថែទាំសុខភាព ព្រមទាំងស្ដាប់តាមការណែនាំ​របស់​​ប្រធាន​មណ្ឌលនីមួយៗ និងការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការនានា​របស់​រដ្ឋបាលខេត្តប៉ៃលិន ។

ឯកឧត្តម បានបន្តថា នៅក្នុងអំឡុងពេលនេះ ប្រទេសកម្ពុជាកំពុងមានការឆ្លងរីករាលដាល​នៃជំងឺ​កូវី១៩ ជាពិសេសប្រភេទបំប្លែង​ថ្មី Delta ដែលកំពុងមានឆ្លងនៅក្នុងប្រទេស ហើយភាគច្រើន គឺនាំចូលតាមរយៈពលករវិលត្រលប់មកពីប្រទេសថៃ ដូច្នេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តប៉ៃលិន រួមគ្នាទប់ស្កាត់នូវវីរុសបម្លែងថ្មីនេះ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា បច្ចុប្បន្នខេត្តប៉ៃលិន បានរៀបចំ​មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ តាមលក្ខណៈស្តង់ដារតែមួយ មាន​សម្ភារៈប្រើប្រាស់ ប្រព័ន្ធទឹកប្រព័ន្ធភ្លើង និងបង្គន់អនាម័យ ព្រមទាំងផ្គត់ផ្គង់អាហារ៣ពេល ជា​ច្រើនទីតាំង សម្រាប់ទទួលពលករមកពីប្រទេសថៃ តាមរយៈភូមិសាស្ត្រខេត្តប៉ៃលិន និងជួយទទួល​មកពីបណ្តាខេត្តនានា ជាប់ព្រំដែនកម្ពុជា-ថៃផងដែរ ។

លោកជំទាវ បានបញ្ជាក់ថា ទន្ទឹមនឹងការរៀបចំមណ្ឌលចត្តាឡីស័ក នឹងទីតាំងព្យាបាលអ្នក​ជំងឺ​កូវីដ១៩នេះ អាជ្ញាធរខេត្ត បានការពារយ៉ាងតឹងរឹងនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ក្នុង​អំឡុងនៃការបិទខ្ទប់ព្រំដែននេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែង​ថ្មីដែលតា ។

គួរបញ្ជាក់ថា ខេត្តប៉ៃលិន ជាខេត្តមួយក្នុងចំណោមខេត្តចំនួន៨ ដែលត្រូវរាជរដ្ឋាភិបាល ធ្វើការបិទខ្ទប់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែង​ថ្មី Delta ខណៈខេត្តមួយនេះ ក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មីនេះ ជាពលករត្រឡប់មកពីប្រទេសថៃ ។ កាលពីថ្ងៃទី៤ ខែសីហា ខេត្តប៉ៃលិនអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ និងជាសះស្បើយចំនួន ១១នាក់ ៕

អត្ថបទ ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm