កាកបាទក្រហមផ្សព្វផ្សាយតាមប្រព័ន្ធនិមិត្ត ស្តីអំពីបរិយាប័ន្ននិងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ

2024/05/18 10:24:44 pm        103

ភ្នំពេញ: ចាប់ពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល បានបើកវគ្គផ្សព្វផ្សាយតាមប្រព័ន្ធនិមិត្តស្តីអំពី “បរិយាប័ន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ” ដែលមានការចូលរួមពីលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងការចូលរួមធ្វើបទបង្ហាញអំពីបរិយាប័ន្នពិការភាព ដោយប្រធានកម្មវិធីអង្គការ PafiD ព្រមទាំងមានធ្វើបទបង្ហាញអំពីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី រួមជាមួយមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ ប្រមាណជាង១២០នាក់។

ក្នុងឱកាសនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំអង្គការ PafiD និងថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ដែលតែងតែគាំទ្រ និងសហការជាមួយកាកបាទក្រហមកម្ពុជា ទាំងស្មារតី ថវិកា និងបច្ចេកទេស ដើម្បីចូលចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបំបាត់ភាពរើសអើង ជាមួយជនមានពិការរភាព ផ្តល់ឱកាសការងារដល់ជនពិការ ការរំលោភបំពាន និងការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ទាំងការរំលោភបំពានដោយផ្ទាល់ ឬតាមអនឡាញ។

លោកជំទាវបានបន្តថា “វគ្គផ្សព្វផ្សាយនេះពិតជាមានសារៈសំខាន់ណាស់ និងបានផ្តល់ចំណេះដឹង និងបទពិសោធន៍ជូនមន្ដ្រីកាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល និងមន្ត្រីសាខាឱ្យយល់ដឹងបន្ថែមទៀត ដើម្បីបំបាត់ការរើសអើងជាមួយជនមានពិការភាព និងចូលរួមកាត់បន្ថយហានិភ័យ នៃការប្រើប្រាស់អ៊ីនធឺណិតចំពោះកុមារ ក្មេងស្រី និងស្ត្រី។ លោកជំទាវអគ្គលេខាធិការ ក៏បានបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា មានគោលនយោបាយការពារកុមារ ដែលតម្រូវឱ្យមន្រ្តីទាំងអស់ត្រូវចូលរួមការពារកុមារ និងផ្សព្វផ្សាយបន្ត ហើយផ្នែកពិការភាព ជាការងារអាទិភាព១ដែល កាកបាទក្រហមកម្ពុជា បានកំណត់ និងយកចិត្តទុកដាក់។ ដូចនេះ បន្ទាប់ពីបញ្ចប់វគ្គនេះ មន្រ្តីក្រុមប្រតិបត្តិសាខានឹងផ្សព្វផ្សាយបន្ត ជូនដល់យុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងលើកផែនការផ្សព្វផ្សាយបន្តដូចភ្លៀងរលឹម”។

ជាថ្មីម្តងទៀង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ដែលតែងតែគាំទ្រ និងសហការជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm