ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យលើវិញ្ញាសាសរសេរលើកទី២ ចាប់ផ្ដើមនៅថ្ងៃនេះ

2024/05/18 10:28:54 pm        155

ភ្នំពេញ: ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតអនុវិទ្យាល័យ លើវិញ្ញាសាសរសេរលើកទី ២ បានចាប់ផ្ដើមនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងលើកចុងក្រោយនេះ ធ្វើឡើងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយមានបេក្ខជនចូលរួមប្រឡងសរុប ១ ៣៧៩ អង្គនាក់។

ការប្រឡងធ្វើជាគ្រូបង្រៀនអនុវិទ្យាល័យ លើវិញ្ញាសាសរសេរលើកទី ២ បានចាប់ផ្ដើមដំណើរការនៅម៉ោង ១២. ៣០នាទីថ្ងៃត្រង់ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៤នេះ។ ការប្រឡងវគ្គចុងក្រោយនេះ គឺមានបេក្ខជនចូលរួមប្រឡងចំនួន ១ ៣៧៩អង្គនាក់។ ពួកគេជាបេក្ខជន ដែលបានប្រឡងជាប់ក្នុងការប្រឡងសម្រាំងលើកទី ១ កាលពីដើមខែ ឧសភា ដែលមានបេក្ខជនចូលរួមប្រឡងរហូតដល់ជាង ៣ម៉ឺននាក់។

ការប្រឡងនៅថ្ងៃនេះ ជាការប្រឡងចុងក្រោយដែលនឹងសម្រេចយកអ្នកជាប់ចំនួន ៤៤១នាក់ ឱ្យក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ បម្រើការនៅក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសប្រឡងលើកចុងក្រោយនេះ ក៏មានការចូលរួមត្រួតពិនិត្យ និងកាត់វិញ្ញាសាដោយផ្ទាល់ ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអ្នកសង្កេតការណ៍មកពីបណ្ដាស្ថាប័ន និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

ការប្រឡងដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺបេក្ខជនគ្រប់រូបត្រូវប្រឡងលើពីរវិញ្ញាសា ដោយវិញ្ញាសានីមួយៗមានរយៈពេលពីរម៉ោង។ វិញ្ញាសាទី ១ គឺសំដៅលើមុខវិជ្ជាឯកទេសគោលទី ១ រីឯ វិញ្ញាសាទី ២ គឺបេក្ខជនត្រូវប្រឡងលើមុខវិជ្ជាឯកទេសទី ២ ដែលស្របតាមឧបសម្ព័ន្ធកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ការប្រឡងនៅថ្ងៃនេះដែរ វត្តមានអាណាព្យាបាលជាច្រើនបានធ្វើដំណើរមកពីបណ្ដាខេត្ត ដើម្បីលើកទឹកចិត្តកូនប្រឡងដោយផ្ទាល់ផងដែរ។ ពួកគាត់មើលឃើញពីភាពសុក្រឹត្យនៃការរៀបចំការប្រឡង ដែលផ្ដល់ជាទំនុកចិត្តសម្រាប់ពួកគាត់។ ពួកគាត់ជូនពរកូនឱ្យជោគជ័យសម្រាប់ការប្រឡើងលើកចុងក្រោយនេះ ស្របតាមកិច្ចប្រឹងប្រែង និងសមត្ថភាពពិត ដើម្បីក្លាយជាគ្រូបង្រៀន។

ការប្រឡងធ្វើជាគ្រូបង្រៀនអនុវិទ្យាល័យលើវិញ្ញាសាសរសេរលើកទីពីរនេះ ក៏មានការរៀបចំសម្រួលដល់បេក្ខជន និងអាណាព្យាបាលបេក្ខជនកាន់តែប្រសើរផងដែរ។ ជាក់ស្ដែងក្រុមការងារ នៃគណៈកម្មការរៀបចំការប្រឡង នៃក្រសួងមុខងារសាធារណៈ មានការរៀបចំជាស្តង់សម្រាប់អាណាព្យាបាលអាចរង់ចាំបេក្ខជន សាងសង់ជារោងសម្រាប់កាត់បន្ថយកម្ដៅពេលបេក្ខជនតម្រង់ជួរ ការផ្តល់ទឹកដោយមិនគិតថ្លៃសម្រាប់បេក្ខជន ក៏ដូចជាស្តង់ព័ត៌មានសម្រាប់ផ្ដល់ជាព័ត៌មាននានាជូនបេក្ខជនផងដែរ។ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        74
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        70
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm