ចិន​រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ​នៃ​ជំងឺ COVID-19 ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​មករា​

2021/08/05 06:33:09 pm        367

​ចិន៖ កាលពី​ថ្ងៃ​ពុធ ទី៤ ខែ​សីហា ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​នៃ​ជំងឺ COVID-19 ច្រើន​បំផុត​ចាប់​តាំង​ពី​ខែ​មករា ខណៈ​ទីក្រុង​មួយ​ចំនួន​បាន​បង្កើន​ការ​រឹតត្បិត​ដោយ​កាត់បន្ថយ​ជើង​ហោះហើរ និង​បង្កើន​ការ​ធ្វើ​តេស្ត​ដើម្បី​ទប់ទល់​នឹង​ការ​ផ្ទុះឡើង​យ៉ាង​ខ្លាំង ​ដែល​បណ្តាល​មក​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta។​

​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ និង​ការ​បិទ​តំបន់​បាន​នាំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុណូ​ម៉ូ​រ៉ា (Nomura) បន្ទាប​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច ​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា​របស់​ប្រទេស​ចិន ក៏ដូចជា​ការ​ព្យាករណ៍​ពេញ​មួយ​ឆ្នាំ​របស់​ខ្លួន​ដោយ​និយាយ​ថា​ វិធីសាស្ត្រ​គ្មាន​ការ​អត់​ឱន​ចំពោះ​វីរុស​នេះ​កាន់តែ​ខាត​បង់​ខ្លាំង​។​ ​ចាប់​តាំង​ពី​ចុងខែ​កក្កដា​មក ​ការ​ឆ្លង​យ៉ាង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​របស់​ចិន​យ៉ាងហោចណាស់​ជាង​ ១០​ទីក្រុង​រួម​ទាំង​រដ្ឋធានី​ប៉េកាំង និង​ទីក្រុង​អ៊ូ​ហាន ជា​កន្លែង​ដែល​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​បាន​ផ្ទុះឡើង​កាលពី​ចុង​ឆ្នាំ​២០១៩។

​ទិន្នន័យ​ផ្លូវ​ការណ៍​បាន​បង្ហាញ​ថា ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ក្នុងស្រុក​នៃ​វីរុស COVID-19 ចំនួន ​៧១នាក់កាលពី​ថ្ងៃ​ទី​៣​ ខែ​សីហា ជា​ការ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា​។ ចំនួន​ករណី​ឆ្លង​នេះ​បាន​កើន​ឡើង​រយៈពេល​ ៥​ថ្ងៃ​ជាប់​គ្នា​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០​ ខែ​មករា​មក​។​ ​យោង​តាម​គេហទំព័រ Worldometer គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ចិន​មាន​ករណី​ឆ្លង​សរុប​ចំនួន ៩៣​,២៨៩​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៩៦នាក់ និង​ស្លាប់​ចំនួន​ ៤​,៦៣៦​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        244
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        286
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        265

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm