សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

2024/05/19 02:00:43 am        468

ភ្នំពេញ៖ ថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ជាមួយឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅ និវេសនដ្ឋានទូតជប៉ុន ។

ជាកិច្ចចាប់ផ្តើម បន្ទាប់ពីបានគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ ព្រឹទ្ធសភា ឯកឧត្តមឯកអគ្គរាជទូតជប៉ុន លើកឡើងថា ឯកឧត្តម និងសហការី មានសេចក្តីរីករាយនឹងកិត្តិយសក្រៃលែងដែលសម្ដេចតេជោបានទទួលនូវការអញ្ជើញរបស់ឯកឧត្តម និង ចូលរួមពិធីពិសាអាហារថ្ងៃត្រង់នៅនិវេសនដ្ឋានរបស់ឯកឧត្តម នាថ្ងៃនេះ ។ 

ឯកឧត្តមឯកអគ្គរាជទូត បានបន្តថា ៖ 

តាមការស្រាវជ្រាវរបស់ឯកឧត្តម សម្តេចតេជោ ធ្លាប់អញ្ជើញមកស្ថានទូតជប៉ុន នៅឆ្នាំ២០០៤ នៅក្នុងអាណត្តិរបស់ឯកអគ្គរាជទូតហ្វូមីអូគី

ស្ថានទូតជប៉ុនត្រូវបានសាងសង់ឡើង នៅឆ្នាំ២០០២ នៅពេលនោះ មិនមានអគារច្រើននៅជុំវិញទេ ។ ក៏ប៉ុន្តែ ឥឡូវនេះ មានអគាររបស់គណបក្សប្រជាជនកម្ពុជា និង អគាររបស់ក្រសួងមហាផ្ទៃ ដ៏ស្កឹមស្កៃ និងអគារនៅជុំវិញស្ថានទូតស្អេកស្កះ ដែលបង្ហាញអំពីការវិវឌ្ឍយ៉ាងខ្លាំង នៃរាជធានីភ្នំពេញ។ 

ជារៀងរាល់ព្រឹក ឯកឧត្តមបានដើរហាត់ប្រាណជាមួយភរិយា នៅក្នុងបរិវេណស្ថានទូត និង បានឃើញ រូបថតសម្តេចទាំងបី (សម្តេចតេជោហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចហេងសំរិន) ។ កាលពីព្រឹកម្សិលមិញ ឯកឧត្តម បានឮនូវសម្លេងឃោសនាបោះឆ្នោត ដែលធ្វើឱ្យ ឯកឧត្តម យល់ដឹងអំពីសកម្មភាបនៃនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ 

ឯកឧត្តម បានសម្តែងការវាយតម្លៃខ្ពស់ចំពោះការរៀបចំបោះឆ្នោតនៅកម្ពុជា ទោះជាបីជាការបោះឆ្នោតសកល ឬអសកល ដែលបានធ្វើឡើងប្រាំឆ្នាំម្តង ។ ប្រទេសជប៉ុនគាំទ្រដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ។ ទាំងនេះគឺជាការចូលរួមចំណែករបស់ប្រទេសជប៉ុនក្នុងការជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ 

សម្តេចតេជោ បានចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជានៅខែមុន ។ ឯកឧត្តម បានឃើញសម្ដេច មានសកម្មភាពរវល់ច្រើនណាស់ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ។ សម្តេច បានជួបតាមវីដេអូ ជាមួយនឹងប្រមុខយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីនអ៊ុង លាំង ទទួលស្ដេចស៊ុលតង់ប្រ៊ុយណេ  ហើយកាលពីម្សិលមិញ ទទួលគណៈប្រតិភូព្រឹទ្ធសភារបស់បារាំង ។ ជាមួយគ្នាដែរ ឯកឧត្តម បានឃើញថាសម្តេចធិបតីនាយករដ្ឋមន្ត្រី មានការងារយ៉ាងសកម្ម និងមមាញឹក ក៏ដូចជាសម្តេចប្រធានរដ្ឋសភាផងដែរ ។ 

សន្តិភាព និង ស្ថិរភាព មានសារៈសំខាន់ណាស់ បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកសព្វថ្ងៃ រួមមាន សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និង បញ្ហានៅប្រទេសស្លូវ៉ាគី ។ 

ដោយសារមានស្ថិរភាព ក្រុមហ៊ុនជប៉ុនបានដាក់វិនិយោគយ៉ាងច្រើននៅកម្ពុជា ។ ឯកឧត្តម បានអរគុណសម្ដេចតេជោ ដែលបានទទួលជួបតំណាងក្រុមហ៊ុនតូយ៉ូតា ក្រោយពីការសម្ពោធន៍រោងចក្រដំឡើងផ្គុំឡានតូយ៉ូតានៅកម្ពុជា ។ 

កម្ពុជាកំពុងដើរលឿនជាងជប៉ុននៅក្នុងវិស័យឌីជីថល ។ ឯកឧត្តម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនៅកម្ពុជា គឺមានការប្រើ QR កូដ សម្រាប់បង់លុយ ។ 

កម្ពុជាសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅក្នុងវិស័យឌីជីថល ។ ដំណើរការប្រើប្រាស់ឌីជីថលនៅក្នុងសេដ្ឋកិច្ចសង្គម មានសារសំខាន់ណាស់ ហើយ យុទ្ធសាស្ត្រឌីជីថល ក៏មានចែងនៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ ។ ជំនួយរបស់ជប៉ុននៅក្នុងវិស័យនេះគឺមានការប្រែប្រួល ។ របៀបផ្តល់ជំនួយថ្មីរបស់ជប៉ុន គឺថា អ្នកទទួលជំនួយនិងអ្នកផ្តល់ ត្រូវជួបគ្នាមុនសម្រេច ។ ជប៉ុន បានផ្តល់ជំនួយដល់ការបង្កើតមជ្ឍមណ្ឌលទិន្នន័យជាតិ ដល់ គ.ជ.ប ។ ជប៉ុន មានបំណង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទៅក្នុងវិស័យឌីជីថលបន្ថែមទៀត ។ ជប៉ុននឹងចូលរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា នៅក្នុងវិស័យឌីជីថល ។ យុវជនកម្ពុជាខិតខំប្រឹងរៀនយ៉ាងខ្លាំង ពូកែភាសាអង់គ្លេស និងនាំមុខខាងបច្ចេកវិទ្យា ។

នៅខែវិច្ឆិកាឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី “ពិភពលោកមួយដែលគ្មានមីន” ។ នៅក្នុងក្របខ័ណ្ឌនេះ កម្ពុជានិងជប៉ុននិងសហការគ្នាលើការបណ្តុះបណ្តាលអ្នកដោះមីន ផងដែរ ។ 

ជាកិច្ចឆ្លើយតប សម្ដេចតេជោ បានមានប្រសាសន៍ថា ៖ 

សម្តេចបានធ្លាប់មកស្ថានទូតជប៉ុន ចុះហត្ថលេខាលើសៀវភៅមរណទុក្ខ បន្ទាប់ពីព្រឹត្តិការណ៍រញ្ជួយដី នៅប្រទេសជប៉ុននៅឆ្នាំ២០១១ ។ 

កម្ពុជា បានដំណើរការរៀបចំការបោះឆ្នោតទៀងទាត់ និងមានគណបក្សនយោបាយនានា ចូលរួម ចាប់តាំងពីឆ្នាំ១៩៩៣មក។ កម្ពុជា មិនដែលពន្យារពេលនៃការបោះឆ្នោតម្ដងណាឡើយ ទាំង ការបោះឆ្នោតថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        169
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        87
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm