មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ

2024/05/19 06:08:35 pm        252

ព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារប្រមាណ១០គ្រួសារ បាន​លើក​ឡើងថា មាន​បុគ្គលម្នាក់ឈ្មោះ ក្រូច ប៊ុនគីម ជាមន្ត្រីយោធាពាក់សក្តិ៣ មានតួរនាទីជាដឺបេ បម្រើការក្នុងអង្គភាពយោធភូមិភាគទី៤ ​បានប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ និងរំលោភយកដីរបស់ពួកគាត់ទាំង ដែលដី​របស់ពួកគាត់មានសលាកបត្រទៀតផង។

តំណាងប្រជាពលរដ្ឋរងគ្រោះទាំង១០គ្រួសារ លោក ហេង សុឃី បានលលើកឡើងថា ដីរបស់​គាត់​មាន​ទាំងឯកសារទិញពីម្ចាស់ដើម ​ព្រមទាំងសលាកបត្រផងនោះ ​ស្ថិតនៅចំណុច​ត្រពាំងថ្លុង ក្នុងភូមិក្តាក់ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ មានចំនួន១០ហិចតា ដែលខ្លួនបាន​ទិញ​ពីឈ្មោះ ម៉ៅ ម៉ាឡែន កាលពីថ្ងៃទី១៣ ខែ១១ ឆ្នាំ២០០៧ មកម្ល៉េះ ហើយក្នុងឆ្នាំ២០០៧ លោក​ក៏បានដាំចេកនៅលើដីនោះដែ​រ តែក្រោយពីដាំចេកខាង​លើ​ក៏ត្រូវបានភ្លើងឆេះ​ រាលឆេះចេក​ដែល​ខ្លួនបានដាំនោះងាប់អស់ ក្រោយមកដោយសារជំងឺកូវីដ លោក​ក៏​បានទុកដីខាងលើនៅទំនេរ​មួយ​រយៈ លុះនៅអំឡុងឆ្នាំ២០២០ ស្រាប់តែលោក ក្រូច ប៊ុនគីម ជាមន្ត្រីយោធារូបនេះ បានឲ្យកូន​របស់​គេយក​គ្រឿង​ចក្រ​មក​ភ្ជួរ​រំលោភយក ​បើទោះបីលោក​បាន​រៀបរាប់​ហើយ​យក​ឯកសារផ្សេងៗ រួម​នឹងសលាកបត្រលេខសូន្យ១ មកបង្ហាញលោក ក្រូច ប៊ុនគីម​ ក៏​លោក ក្រូច ប៊ុនគីម មិនខ្ចី​យកភ្នែក​មើល​នោះដែរ ។

ពាក់ព័ន្ធករណីនេះ លោក ហេង សុឃី ក៏បានដាក់ពាក្យប្តឹងទៅអាជ្ញាធរភូមិឃុំជាច្រើន​លើក​ច្រើន​សារ តែលោក ក្រូច ប៊ុនគីម បាន​ត្រឹមឆ្លើយថា ​លោកមិនឲ្យជាដាច់ខាត ។ ប្រជាពលរដ្ឋលោក ហេង សុឃី ក៏បានដាក់​ពាក្យប្តឹងចូល​ទៅកាន់​សាលាស្រុកគូលែន​ផងដែរ តែលោក ក្រូច ប៊ុនគីម មិនបាន​ចូលខ្លួនដោះស្រាយនោះទេ គឺឲ្យប្រពន្ធរបស់ខ្លួនចូលមកដោះស្រាយជំនួស តែបើ​ករណីលោក ក្រូច ប៊ុនគីម ចូលដោះស្រាយ ​គឺនិយាយមួយម៉ាត់ពីរម៉ាត់ក៏ដើរចេញពីមុខ​អាជ្ញាធរតែម្តង មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី៨ ខែឩសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ​លោក ហេង សុឃី ថាខ្លួនបាន​យកត្រាក់ទ័រទៅភ្ជួរដីរបស់ខ្លួន​ខាងលើ​ ស្រាប់​តែយប់ឡើង​ថ្ងៃខែឆ្នាំ​ដដែល​ក៏ឈ្មោះ ក្រូច ប៊ុនគីម នាំបក្ខពួកកូនចៅ​របស់ខ្លួន​ទៅ​ដាំដំឡូង​មី​ទាំងយប់​ហ្នឹងតែម្តង។

ក្រុមប្រជាពលរដ្ឋទាំងនោះ បានបន្ដទៀតថា ចំពោះពួកគាត់ដែលមានដី អាស្រ័យផល នៅក្នុងតំបន់​ខាងលើ គឺគាត់​មាន​ការ​ព្រួយបារម្ភ នៅពេលដែលពួកគាត់ភ្ជួរដំាដំណាំ​គឺលោក ក្រូច ប៊ុនគីម​តែង​ហាមប្រាម​មកលើពួកគាត់​ជានិច្ច តែពួកគាត់​លើកឡើងថា ​ចុះហេតុអី្វបានជា​លោក ក្រូច ប៊ុនគីម​ មាន​សិទ្ធិអាចយកគ្រឿងចក្រប្រភេទ​ត្រាក់ទ័រ​ឈូស ឆាយ​ដី​ព្រៃ​សហគមន៍​ ស្ថិតនៅ​ចំណុច​ខាងលើ ក្លាយទៅជាវាល​រហោស្ថាន​យកមកធ្វើជាកម្ម​សិទ្ធិផ្ទាល់ខ្លួន បានយ៉ាងស្រួលគ្មាន​ការ​ទប់ស្កាត់ ​ឬ​បង្ក្រាប​ពី​មន្ដ្រី​ពាក់ព័ន្ធនោះទេ ។​ ដូច្នេះ​ប្រជាពលរដ្ឋ​ទទូចស្នើសុំ ​ដល់អង្គភាពយោធ​ភូមិភាគទី៤ ​និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ​ជួយ​រក​យុត្តិធម៌​និង​ដំណោះស្រាយ​ជូន​ពួកគាត់ផង ​ព្រោះពួកគាត់​ប្រជាពលរដ្ឋស្លូតត្រង់ ​គ្មាន​សិទ្ធិអំណាច​អ្វីទៅតតាំងជាមួយ​មន្ត្រីយោធាពាក់សក្តិ៣ លោក ក្រូច ប៊ុនគីម ដែល​បាន​ប្រើ​ប្រាស់​អំណាចមករំលោភ​បំពាន​យកដី​របស់ពួកគាត់ ទាំងដែលដី​របស់ពួកគាត់មានសលាកបត្រ ។

ជុំវិញការចោទប្រកាន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ អ្នកសាព័ត៌មានយើង មិនអាចសុំការ​បំភ្លឺ​ពី​លោក ក្រូច ប៊ុនគីម​បានទេ នៅរសៀលថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៤នេះ ​ដោយទូរស័ព្ទទៅលោក​ហើយ ប្រពន្ធរបស់លោក​ជាអ្នកលើក​ជំនួស អះអាងថា រឿងនេះ វាមិនមែនជារឿងពិតនោះទេ ហើយចំពោះដីទំនាស់ហ្នឹង ​គឺភាគីខាងលោកស្រីមិនមានឯកសារណានោះទេ ​តែ​សំអាងលើការ​ដែល​អ្នក​ស្រីធ្លាប់​អាស្រ័យផល​មក​តាំងពីអំឡុង​ ឆ្នាំ២០១២ មកម្ល៉េះ។

ជុំវិញនឹងករណីនេះ​លោក ប៉ែន ជឹង អភិបាលស្រុកគូលែន ​បាន​ប្រាប់​តាមទូរស័ព្ទថា រឿងនេះ ដូច​លោក ហេង​ សុឃី ភាគី​វិវាទក៏ដូចប្រជាពលរដ្ឋ​លើកឡើង​យ៉ាង​អញ្ចឹង ​ក្រោយពីទទួល​បាន​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋហើយ លោកក៏បានកោះហៅលោក ក្រូច ប៊ុនគីម​ ដើម្បីដោះស្រាយ តែការ​កោះហៅ​របស់​លោកទៅ​លោក ក្រូច ប៊ុនគីម គឺ ចូល​មក​បាន​តែ​១ដង​ ក្នុងការ​កោះហៅចំនួន ៥ដងកន្លងមក។ ​លោកអភិបាលស្រុក បន្តទៀតថា ក្នុងការដែលលោក ក្រូច ប៊ុនគីម ចូលមក​ហ្នឹងទៀត​សោត ​នៅពេលអាជ្ញាធរសួរនាំចំ ​ចំណុច ​លោក ក្រូច ប៊ុនគីម ដើរ​ចេញ​ពីអង្គ​ជំនុំ​ជម្រះ​តែម្តង ​ដោយ​បញ្ចេញ​អាកប្បកិរិយា​ក្រអឺតក្រទម​ដាក់​អាជ្ញាធរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        130
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm