មនុស្សចំនួន១៨នាក់ បានបញ្ជូនទៅតុលាការ ក្រោយពីពួកគេល្មើសនឹងបំរាមគោចររបស់អាជ្ញាធរ

2021/08/05 03:24:21 pm        420

ភ្នំពេញ ៖ មនុស្សយ៉ាងតិចចំនួន១៨នាក់ ត្រូវបានកងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើ​សំណុំរឿងបញ្ជូនទៅកាន់តុលាការ និងយានយន្តចំនួន១៣២៦គ្រឿង បានឃាត់ទុក និងពិន័យ ក្រោយពីពួកគេបានល្មើសធ្ងន់ធ្ងរ ទៅនឹងបំរាម​គោចរ របស់រដ្ឋអាជ្ញាធររាជធានីភ្នំពេញ ចាប់​ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតដល់យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមអ្នកនាំពាក្យ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។

ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែសីហានេះ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា រហូតមកដល់យប់ថ្ងៃទី៤ ខែសីហានេះ គឺមានរយៈពេល៦យប់ហើយ ដែលកងកម្លាំង​នគរបាលរាជធានភ្នំពេញ បានធ្វើការរឹតបន្តឹងបំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាលនូវ​មេរោគ​កូវីដបំប្លែង​ថ្មី deltaនេះប៉ុន្តែរយៈពេល២យប់ចុងក្រោយនេះ គឺអាជ្ញាធរធ្វើការរឹតបន្តឹងខ្លាំង​ដោយ​ធ្វើការឃាត់ខ្លួនមនុស្សចំនួន៣៨នាក់ និងយានយន្តចំនួន១៣២៦នាក់ ដោយក្នុងនោះ​បានធ្វើការ​ពិន័យ​រួចរាល់​ចំនួន៣៥២គ្រឿង ខណៈនៅសល់ទៀតបានយកទៅរក្សាទុក​នៅតាមបណ្តា​ខណ្ឌ​នីមួយៗ ដែលបានរឹតបន្តឹងនោះ។

លោក សាន សុខសីហា បញ្ជាក់ទៀតថា ចាប់ពី​ពេលនេះ តទៅសម្រាប់បុគ្គលដែលល្មើស​នឹង​បំរាម​គោលចរ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះ​អនុវត្តទៅ​តាម​ផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ ខណៈវិធានការក្តៅរបស់​អាជ្ញាធរ​រាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេស​ប្រភេទdeltaនេះ ដែលបានរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញនោះ។

ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវ​ដល់បងប្អូនទាំង​អស់បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺ​ដើម្បី​សេចក្តី​​សុខ​របស់​បងប្អូន​ទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​បងប្អូននោះទេ។ លោក ក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិតដល់ក្រុមគ្រូពេទ្យ និង​ជាអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួបប្រពន្ធកូន ឱពុកម្តាយ​របស់​ពួកគាត់ ដើម្បីតែ​សុខុមាលភាព និង​អាយុជីវិតរបស់បងប្អូនទាំងអស់​គ្នាឲ្យរួចផុតពីជំងឺ​ដ៏កាច​សាហាវនេះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm